ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស ដែលទើបតែបានចេញ
ផ្សាយកាលពីប៉ុន្មានម៉ោងមុន អោយដឹងថា មកទល់នឹងពេលនេះ អ្នកដែលបានស្លាប់បាត់បង់
ជីវិតដោយសារតែព្រុះព្រិលបោកបក់ទូទាំងសហរដ្ឋអាមេរិក កើនឡើងដល់ ១៦ នាក់ហើយ ។
ប្រភពដដែលបន្ថែមថា រលកធាតុអាកាសត្រជាក់ខ្លាំង ដែលវាយប្រហារចាប់តាំងពី ប៉ុន្មានថ្ងៃ
មកហើយលើសហរដ្ឋអាមេរិក ឈូងសមុទ្រម៉ិចស៊ិក រហូតដល់តំបន់បឹងធំបណ្តាលឱ្យមនុស្ស
ស្លាប់ជាច្រើននាក់ ហើយខ្យល់ត្រជាក់ខ្លាំងនោះ កំពុងតែបោកបក់សំដៅទៅភាគខាងកើតកា
លពីថ្ងៃទី២៦ ធ្នូ ញ៉ាំងឱ្យមានការលុបចោលជើងហោះហើរជាច្រើននៃយន្តហោះ ។
គួររំឭកផងដែរថា ផ្នែកឧតុនិយមសហរដ្ឋអាមេរិកបានព្រមានពីលក្ខខណ្ឌនៃការ ធ្វើដំណើរប្រ
កបដោយគ្រោះថ្នាក់បណ្តាលមកពីព្រិល និងទឹកកកគ្របដណ្តប់លើផ្លូវថ្នល់ទាំងឡាយរួចបាន
ប្រាប់ឱ្យប្រយ័ត្នចំពោះទម្ងន់ព្រិលទៅលើដើមឈើនិងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីដែលអាចឱ្យ
ដើមឈើបាក់និង ដាច់ខ្សែភ្លើងឆក់។ ការព្រមានទាំងឡាយត្រូវបានធ្វើចំពោះប្រជាជនយកល្អ
ស្ថិតនៅក្នុងផ្ទះជាជាងចេញក្រៅខណៈមានខ្យល់យ៉ាងខ្លាំងហើយ សីតុណ្ហភាពធ្លាក់ទាបបំផុត
។ ក្រុមឧតុនិយមព្យាករណ៍ថា ព្រិលអាចមានកម្រាស់ដល់ទៅ៤៦សង្ទីម៉ែត្រនៅភាគឦសាន
ប្រទេស ពីរដ្ឋញូវយ៉ករហូតដល់រដ្ឋមេន ។
គួរបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី ២៦ ធ្នូ ជើងហោះហើរដល់ទៅជិត១.០០០ជើងរបស់
យន្តហោះត្រូវលុបចោល បន្ទាប់ពីលុបចោលមុននោះ៥០០ជើងមក ។ នេះជាការអះអាងរបស់
ក្រុមហ៊ុន FLIHT AWARS ដែលតាមដានលក្ខន្តិកៈ នៃការហោះហើរខណៈព្យុះព្រិលត្រូវ វាយ
ប្រហារលើទីក្រុងញូវយ៉ក ។ មនុស្សជាង ២០០.០០០នាក់កាលពីថ្ងៃទី២៦ ធ្នូ ស្ថិតក្រោមធាតុ
អាកាសត្រជាក់ខ្លាំងហើយគ្មានភ្លើងប្រើពេល ចរន្តអគ្គិសនីដាច់នៅរដ្ឋអាឡាបាម៉ា និងមីស៊ីស៊ី
ពី ៕
ដោយ ៖ ពិសី
ប្រភព ៖ cbc