CamNews

ព័ត៌មានអន្តរជាតិ 

កំពូលអ្នកបើកតាក់ស៊ីស្មោះត្រង់លើលោក ភ្ញៀវភ្លេច ៦៤,០០០ ដុល្លារ មិនយក បែរយកអោយភ្ញៀវវិញ

ព័ត៌មានអន្តរជាតិ  ៖  បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening ដែល
ទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា អ្នកបើកបរតាក់
ស៊ីម្នាក់  បានយកប្រាក់ដែលមានតម្លៃដល់ទៅ ៦៤,២០០ ដុល្លារ  ទៅប្រគល់ជូនម្ចាស់របស់
គេវិញ បន្ទាប់ពីពួកគេបានភ្លេចវានៅកៅអីខាងក្រោយឡានតាក់ស៊ីរបស់គាត់  កាលពីថ្ងៃអា
ទិត្យកន្លងទៅ នៅភាគឦសាននៃខេត្ត Shaanxi ប្រទេសចិន ។

គួរបញ្ជាក់ផងដែរថា  អ្នកបើកតាក់ស៊ីរូបនោះ មានឈ្មោះថា លោក Zhang Long។ កាលដែ
លាបានឃើញសាច់ប្រាច់យ៉ាងច្រើនបែបនេះដំបូងឡើយលោក Zhang ពិតជាមានភាពភ្ញាក់
ផ្អើលជាខ្លាំង មុននឹងបញ្ជូនវាទៅក្រុមហ៊ុនរបស់ខ្លួនស្របពេលដែលមានការផ្តល់ជាព័ត៌មាន
ទៅភ្នាក់ងារប៉ូលីស។

ប្រភពដដែលបន្ថែមថា  កាលដែលបានដឹងថា ខ្លួនបានបាត់ប្រាក់យ៉ាងច្រើនបែបនេះហើយ
លោក  Hu haiguo  ដែលត្រូវជាម្ចាស់លុយនោះ ក៏បានប្តឹងប៉ូលីសអោយជួយធ្វើអន្តរាគមន៍
ដោយបានទាក់ទងទៅក្រុមហ៊ុនតាក់ស៊ីដែលលោកបានជិះ។

ក្រោយមក លោក Hu ក៏បានរកឃើញលុយទាំងនោះវិញ ស្របពេលដែលគាត់បានបញ្ជាក់
ថាលុយទាំងអស់នេះ គឺជាប្រាក់ខែទាំងអស់ ក្នុងការបើកអោយកម្មករសំណង់ ដែលកំពុងបំ
រើការនៅការដ្ឋានសាងសង់របស់គាត់ ហើយកត្តាតែធ្វើអោយគាត់ភ្លេចលុយទាំងនេះ ក៏ដោ
យសារតែគាត់ជាប់រវល់និយាយទូរស័ព្ទខ្លាំងពេក ។   ដោយឡែក អ្នកបើកតាក់ស៊ីរកនោះក៏
ត្រូវបានជូនប្រាក់មួយចំនួនដើម្បីជាការថ្លែងអំណរគុណ  ក៏ដូចជា  ការកោតសរសើរពីក្រុម
ហ៊ុនតាកស៊ីរបស់គាត់ផងដែរ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ Happening


Tags: international news strange entertainment