ស្ទើរតែមិនគួរអោយជឿ & ប្លែក ៖ គួរបញ្ជាក់ថា ក្មេងប្រុសជនជាតិ ឥណ្ឌា អាយុ ១៣ ឆ្នាំម្នាក់ ឈ្មោះ Arshid Ali Khan រស់នៅក្នុងរដ្ឋ Punjab ត្រូវបានអ្នកភូមិចាត់ទុកគេ ដូចជាអាទិទេពដោយសារតែគេ មានដុះកន្ទុយនៅលើខ្នង ផ្នែកខាងក្រោម ប្រៀបបីដូចជា ហនុមាន ហើយមនុស្សជាច្រើន នៅក្នុង តំបន់ ដែល គេ រស់ នៅនាំគ្នា គោរពបូជាគេទុកដូចជាព្រះ។
សេចក្តីរាយការណ៍ បន្តអោយដឹងថា ពេលខ្លះយើងឃើញថា នៅពេលដែល មនុស្សម្នាក់កើតមក មាន ដុះកន្ទុយនៅពីក្រោយខ្នង ដូចជា ពិបាក ណាស់ក្នុងការរស់នៅ ប៉ុន្តែក្មេងប្រុសម្នាក់នេះ បែរជា ប្លែក ខុសគេ ដោយគេពេញចិត្តនូវរូបរាងរបស់ខ្លួនព្រោះគេគិតថាព្រះប្រទានកន្ទុយឲ្យមកខ្លួន។
គួររំឭកថា ឪពុកម្តាយ Khan និយាយថា ប្រសិនបើកូនប្រុសពួកគេមានសុខភាព មិនល្អនោះគេនឹង នាំយក Khan ទៅវះកាត់កន្ទុយចេញ ប៉ុន្តែសុខភាព របស់ Khan មិនមានអ្វី ជាផលប៉ះពាល់ នោះទេ ហើយមនុស្សម្នាជាច្រើន នាំគ្នាមកផ្ទះរបស់ក្មេងប្រុសម្នាក់នេះដើម្បីសុំសេចក្តីសុខពីគេដោយ សារ តែ ពួកគេគិតថា Khan កើតមកពីព្រះអាទិទេព ហើយអ្នកដែលមក រកគេគឺតែងតែសម្រេច ដូចក្តី បំណង។ Khan ក៏ដូចជាក្មេងទូទៅម្នាក់ដែរ ព្រោះគេបានចូលរៀន និងលេងនៅឯសាលាជាមួយមិត្ត ភក្តិ ជាច្រើន៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដេលីម៉ែល & ម៉េត្រូ & ដើមអម្ពិល