CamNews

កីឡា 

Manchester United ចង់បំបែកកំណត់ត្រា​ពិភពលោកតម្លៃ​ខ្លួនអ្នកចាំទី ខណៈគម្រាមដល់ Real Madrid

ព័ត៌មានកីឡា៖ បច្ចុប្បន្នកំណត់ត្រាតម្លៃកីឡាករអ្នកចាំទីលើពិភពលោក ខ្ពស់បំផុត គឺ ៣២​ លានផោនតែប៉ុណ្ណោះគឺកីឡាករ Gianluigi Buffon ជនជាតិអ៊ីតាលី តែក្រុមបិសាចក្រហម Man United បានប្រកាស គម្រាមដល់បណ្ដាក្រុមទាំងអស់ដែលមានបំណង​ចង់បាន អ្នកចាំរបស់ខ្លួន ជាពិសេស Real Madrid ថាមានតម្លៃខ្ពស់​ជាងកីឡាករ Gianluigi Buffon ទៅទៀត។ 

Man United ដឹងច្បាស់ថា Real Madrid កំពុងតែចង់បានកីឡាករ អ្នកចាំទីជនជាតិ អេស្ប៉ាញរបស់ខ្លួនឈ្មោះ​ថា David de Gea យ៉ាងខ្លាំងបំផុត ហើយមានបំណងចង់ផ្ទេរចេញក្នុងរដូវកាលនេះផងដែរ ដូច្នេះក្រុម បាន​ប្រកាសតំលៃគម្រាមដល់បណ្ដាក្រុមទាំងអស់ ឲ្យបានដឹងពីច្បាស់ ជាពិសេស Real Madrid តែម្ដង​ ប្រសិន​ជា​ចង់បាន កីឡាករចាំទីទៅកាន់ទឹកដីអេស្ប៉ាញវិញ Man United ក៏អនុញ្ញាតដែរ ប៉ុន្ដែតម្លៃខ្លួន គឺ មិនទាបជាង កីឡាករ Gianluigi Buffon នោះទេ ។ 

David de Gea ក្លាយជាទ្រព្យសម្បត្ដិយ៉ាងមហាសាល ដែល​ Man United មានមុខអួតបង្ហាញ Real Madrid ខណៈដែលក្រុមនេះ ក៏កំពុងតែចាប់អារម្មណ៍ខ្លាំងខ្សែការពាររបស់ Real Madrid ដែរ ។ 

ប្រភពបានបន្ដទៀតថា Real Madrid នៅមិនទាន់មានសកម្មភាពអ្វីតបតនៅឡើយទេ ខណៈដែលក្រុមនេះ កំពុងតែសំងំ រង់ចាំដល់កីឡាករចាំទី ម្នាក់នេះឈានដល់ចុងរដូវកាលមែនទែនហើយ នោះទីផ្សារកីឡាករនឹងត្រូវធ្លាក់ចុះ ដោយស្វ័យប្រវត្ដិ ពីព្រោះ Real Madrid ដឹងថា David de Gea បានបដិសេធនឹងការចុះហត្ថ​លេខាបន្ដកិច្ចកុងត្រាជាមួយ​លោក Louis van Gaal ជាច្រើនដងទៅហើយ​ នាចុងរដូវកាលមុននេះ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror 


Tags: Sport News David de Gea