Yorkshire ៖ លោក Jay Chou ដែលជាតារាចម្រៀងតៃវ៉ាន់, អ្នកនិពន្ធ, អ្នកគ្រប់គ្រងខ្សែភាពយន្ត, និងថែមទាំង ជាតារាភាពយន្ត បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹង កញ្ញា Hannah Quinlivan ដែលជាតារាចម្រៀង និង តារា ភាពយន្ត នៅម៉ោង ៩ និង ៣០ នាទីយប់ ថ្ងៃសៅរ៍ ទី១៧ ខែមករា ឆ្នាំ២០១៥ម្សិលមិញនេះ នៅឯវិហារ Selbey Abbey ទីក្រុង Yorkshire ចក្រភពអង់គ្លេស។
កូនកំលោះក៏ល្បីល្បាយរូបនេះបានប្រកាសមុនដំបូងថា គាត់នឹងរៀបការនៅចំថ្ងៃខួបកំណើត ៣៦ ឆ្នាំតែម្តង គឺនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៥ ប៉ុន្តែគាត់ក៏សម្រេចចិត្តរៀបការនៅមុនមួយថ្ងៃ។
លោក Jay Chou វ័យ ៣៦ ឆ្នាំ ជាជនជាតិតៃវ៉ាន់ បានចាប់ផ្តើមប្រឡូកក្នុងវិស័យសិល្បៈ ក្នុងឆ្នាំ២០០០ ដែល មានឈាមជ័រជាអ្នកសិល្បៈផងនោះ រូបលោកក៏ចាប់ផ្តើមល្បីល្បាញរហូតមកទល់សព្វថ្ងៃ។ គាត់បាននិពន្ធបទចម្រៀង និង ច្រៀង ជាច្រើនរយបទ ហើយថែមទាំងថតខ្សែរភាពយន្តជាច្រើនទៀតផង។
ចំណែកឯ កញ្ញា Hannah Quinlivan អាយុ ២២ ឆ្នាំ ជាកូនកាត់ តៃវ៉ាន់ និង អូស្រា្តលី(ម្តាយ តៃវ៉ាន់ ឪពុក អូស្រា្តលី)ដែលបានបញ្ចប់ការសិក្សាមកពីប្រទេសអូស្រ្តាលីរួចត្រលប់មកតៃវ៉ាន់។ ដោយសារតែនាងជាកូនកាត់ ដូច្នេះសម្រស់របស់នាងស្អាតប្លែកពីគេ។ នាងជាតារាចម្រៀងផង, តារាភាពយន្តផង និងថែមទាំងជាអ្នកនាំពាក្យ ក្នុងមជ្ឈមណ្ឌល Breeze។
គួរបញ្ជាក់ផងដែរថា គូរស្នេហ៍ទាំង ២ នេះបានចុះឈ្មោះរៀបអាពាហ៍ពិពាហ៍កាលពីឆ្នាំមុន។ នៅថ្ងៃនេះ កូន កំលោះ កូនក្រមុំបាន បង្ហាយ រូបថត outdoor របស់ពួកគេ ដែលបានថតនៅប្រទេសដូចជា អាល្លឺម៉ង់, ទីក្រុង ប្រាកនៃសាធារណរដ្ឋឆែក, និងទីក្រុងប៉ារីស នៃប្រទេសបារាំង។
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល