CamNews

មិនគួរឲ្យជឿ 

រងការរិះគន់ យ៉ាងចាស់ដៃ​ ខណៈបញ្ជា អោយមិត្តរួមថ្នាក់ ទះកំភ្លៀង សិស្សប្រុស តូច ដល់ទៅ ៤០ ដង

ស្ទើរតែមិនគួរអោយជឿ ៖ យកតាមការដកស្រង់ អត្ថបទផ្សាយ ចេញផ្សាយ ដោយគេហទំព័រ សារ ព័ត៌មានបរទេស អាស៊ីវ័ន បានគូសបញ្ជាក់អោយដឹងថា គ្រូម្នាក់ មកពីខេត្ត Hunan ប្រទេសចិនត្រូវ បានរកអោយឃើញថា រងការរិះគន់ យ៉ាងចាស់ដៃ បន្ទាប់ពី គាត់បញ្ជាអោយមិត្តរួមថ្នាក់ ទាំងអស់ទៅ ទះកំភ្លៀងក្មេងប្រុស តូចវ័យ ទើបតែ ១២ ឆ្នាំ ដល់ទៅ ៤០ ដងឯណោះ ដោយសារតែគេ ធ្វើលំហាត់ កិច្ចការផ្ទះ មិនហើយ។

បន្ថែមពីលើនេះ បើយោងតាម អត្ថបទផ្សាយ នៅលើទំព័រ nandu.com រាយការណ៍អោយដឹងថា គ្រូរូប នោះមិនត្រូវតែ បញ្ជាអោយមិត្តរួមថ្នាក់ ទះកំភ្លៀងគេ តែប៉ុណ្ណោះទេ តែគាត់បានប្រាប់មិត្តរួមថ្នាក់ ទាំង អស់ថា បើសិននរណាម្នាក់ ទះបានលឺខ្លាំងជាងគេនោះ នឹងទទួលបានរង្វាន់ ថែមទៀតផង ។ ក្មេង ប្រុសតូច ដែលជាជនរងគ្រោះ រូបនោះ មាននាមត្រកូល Dou បាននិយាយអោយដឹងថា ៖ បន្ទាប់ពី មានករណី គេនាំគ្នាទះកំភ្លៀងខ្ញុំហើយ គ្រូថែមទៀត អោយខ្ញុំ អាវ៉ង់ និងបង្អត់អាហារថ្ងៃត្រង់ថែមទៀត ផង ដឹងអីថា នៅរាត្រីនោះ ផ្នែកខាងឆ្វេងរបស់ខ្ញុំ វាក៏បានចាប់ផ្តើម មើលឃើញ លែងច្បាស់ល្អតែម្តង

យ៉ាងណាមិញ បើយោងតាមសម្តី ស្រ្តីម្នាក់ ត្រូវជាម្តាយជនរងគ្រោះផ្ទាល់តែម្តង បានផ្តល់ជាកិច្ចសម្ភា សន៍អោយដឹងថា បន្ទាប់ពីលោកវេជ្ជបណ្ឌិត ពិនិត្យមើលស្ថានភាព ជម្ងឺកូនរបស់នាងខ្ញុំហើយនោះ គាត់និយាយថា ភ្នែករបស់គេ​ អាចនឹងមិនត្រូវព្យាបាលបាន អោយដូចដើម សូម្បីតែធ្វើការវះកាត់។ ផ្ទុយទៅវិញ ភាគីខាងសាលារៀន ក៏មានប្រតិកម្ម នឹងករណីមួយនេះផងដែរ ដោយនៅក្នុងនោះ បាន ផ្តល់ជាសាច់ប្រាក់ ដល់ក្រុមគ្រួសារជន រងគ្រោះ ៦,២៩០ ដុល្លារហុងកុង ជាថ្នូរ នឹងការសង់ជម្ងឺចិត្ត ក៏ ដូចជា ថ្លៃព្យាបាល និងធ្វើការវះកាត់ រីឯ គ្រូចិត្តឆើត មិនមេត្តាម្នាក់នោះវិញ បើតាមរបាយការណ៍ អះ អាងអោយដឹងថា ត្រូវបានមន្រ្តីប៉ូលីស ធ្វើការចាប់ឃាត់ខ្លួន និងឃុំជាបណ្តោះអាសន្ន ដើម្បី រង់ចាំការ សាកសួរចម្លើយ និងដោះស្រាយ ទៅតាមនិតិវិធីផ្លូវច្បាប់ របស់ប្រទេសនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: China Beijing Int news Unt news Shanghai Hong Kong Mainland