CamNews

តារា 

មាន សូនីតា ប្រកាស​លក់​អា​យឺត ២៦០​អាវ យក​លុយ​ជួយ​គ្រួសារ​កុ​មា​រី «ស្រី​រ៉ែន»

(ភ្នំពេញ)៖ តារាស្រីធ្មេញជំពើស មានសម្រស់ស្រស់ស្អាត គួរជាទីទាក់ទាញភ្នែក កញ្ញា មាន សូនីតា មុននេះត្រូវបានមហាជនដឹងថា នាងធ្លាប់រៀបចំកែច្នៃក្រមាររបស់ខ្មែរ ធ្វើជាវត្ថុអនុស្សាវរីយ៍ ដើម្បីដាក់លក់ ក្នុងគោលបំណងសំខាន់២យ៉ាង គឺទី១យកលុយដែលពីការលក់ទាំងនេះ ជួយដល់កុមារ និងចាស់ជរា។ ចំណែកទី២ ជាគោលដៅសំរាប់ជួយផ្សព្វផ្សាយ លើកកំពស់ផលិតផលក្រមារ របស់ខ្មែរឲ្យភ្ញៀវទេសចរបរទេស បានដឹង និងស្គាល់ពីអត្ថប្រយោជន៍។

ដោយមើលឃើញពីសកម្មភាពលេចធ្លោ ទាំងការងារមនុស្សធម៌ និងសិល្បៈបូករួមរូបសម្ផស្ស ស្រ​ស់សោភាមានភាពរុះរាយរាក់ទាក់ កញ្ញា មាន សូនីតា ត្រូវបានតែងតាំង ជា​ឯកអគ្គរាជទូត​សុច្ឆន្ទៈ រប​ស់​អង្គការ USAID កាលអំឡុងដើមខែមិថុនា និងកាលពី​ថ្មី​ៗនេះ តារាស្រីរូបស្រស់ មាន សូនីតា ​ក៏ត្រូវបាន​ប្រ​កាសតែងតាំង ធ្វើជាឯក​អគ្គរាជទូត​តំ​ណាង​ឲ្យរោងភាពយន្តលេជេនជាថ្មីបន្ថែមទៀត នាថ្ងៃ​ទី០២ ខែធ្នូ ឆ្នាំ២០១៥ ដែលពិធីនេះបានធ្វើ​ឡើង ​នៅ legend Cinemas ។

ស្របពេលជាមួយគ្នា នៃការងារនេះកំពុងដើរទៅមុខ ដោយភាពជោគជ័យ តារាសម្តែងស្រី​រូបស្រស់កញ្ញា មាន សូនីតា បានសរសេរប្រកាស នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់​ខ្លួនបង្ហាញពីគោលបំណង ជួយដល់ក្រុមគ្រួសារកុមារីក្រីក្រម្នាក់ឈ្មោះ ស្រីរ៉ែន តាមរយៈការធ្វើ​អាវយឺតលក់ ដើម្បីប្រមូលលុយ ដែលបានមកទាំងប៉ុន្មាន យកទៅឧបត្ថម្ភជួយសម្រាលជីវភាពលំបាក ប្រចាំថ្ងៃព្រមទាំងសម្រួលដល់ការសិលក្សា របស់ក្មេងស្រីម្នាក់នេះ។

កញ្ញា មាន សូនីតា បានលើកឡើងថា «ក៏ព្រោះតែឆ្នាំនេះនាងខ្ញុំមានអាយុ២៦ ឆ្នាំ ទើបធ្វើអាវ​យឺ​តស្រលាញ់ចំនួន២៦០អាវ។ ដូច្នេះចំនួនមានកំណត់រួសរាន់ឡើង ប្រាប់ចំណេញពីការលក់នេះ​ គឺនាងខ្ញុំនឹងផ្តល់ជូនទៅក្រុមគ្រួសារ ស្រីរ៉ែន ដើម្បីឲ្យពួកគាត់ប្រកបមុខរបរខ្នាតតូច ដើម្បីជួយសម្រួលដល់ជីវភាពពួកគាត់ ឲ្យប្រសើរជាងនេះ។ សម្រាប់អាយឺតក្រមានេះតម្លៃ៣​០០០០រៀ​ល ហើយអាវទាំងនេះ មានលក់នៅផ្សារ Pink day pencil»៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh