មានរបស់ក្មេងលេងចាស់ៗដែលគេបោះចោលច្រើនជាង ១ សែនដែលគេបានប្រមូលទុកពីទូ
ទាំងប្រទេសជប៉ុន ក្នុងអំឡុងពេលជាង ១៣ ឆ្នាំចុងក្រោយមកនេះ។
Hiroshi Fuji វិចិត្រករជនជាតិជប៉ុនដែលលោកបានខិតខំក្នុងការប្រមូលទុកនូវរបស់ក្មេងលេង
ទាំងនេះជាង ១៣ ឆ្នាំដែលលោកបានស្នើសុំ រាល់ពីអ្នកដែលចង់បោះចោលដែលមកដល់ពេល
ពេលនេះគឺគាត់ប្រមូលបានជាង ១ សែនហើយ។
លោក Fuji ធ្លាប់ជាអ្នកធ្វើការស្ម័គ្រចិត្តតាមសហគមន៍ដែលវាបានក្លាយជាទំនុកចិត្តមួយដែល
នាំអោយគាត់មានគំនិតស្រលាញ់ក្នុងការប្រមូលរបស់របរប្រើប្រាស់ចាស់ៗមកឆ្នៃសារជាថ្មី។
រាល់របស់ក្មេងលេងដែលប្រមូលមកនេះត្រូវបានគេយកមកឆ្នៃសារជាថ្មី ហើយបានដាក់តាំង
ក្នុងពិពណ៌មួយ ក្នុងនោះមានរបស់ជាច្រើនផងដែរដែលអាចប្រើប្រាស់បានដូចជាតុក្កតាចាស់
រូប Mickey Mouse, Shrek និង Doraemon ជាដើម។
ពិពណ៌ដែលលោក Fuji បានបង្កើតមកនោះឈ្មោះថា "These toys come from?" ដែលមើល
ទៅជាឋានសួគ៏សម្រាប់ក្មេងៗ ហើយសម្រាប់គោលបំណងក្នុងការធ្វើការប្រមូលជាង ១៣ ឆ្នាំ
មកនេះគឺដើម្បីចង់អោយក្មេងៗ និងមនុស្សចាស់មានគំនិតក្នុងការប្រើប្រាស់របស់ក្មេងលេង
និងអ្វីៗផ្សេងទៀត ដោយមានការប្រុងប្រយ័ត្ន និងគិតគូរអោយបានវែងឆ្ងាយមុនពេលបោះ
ចោលរបស់ទាំងនោះ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ K14