CamNews

ព័ត៌មានអន្តរជាតិ 

កក្រើក ៖ ក្មេងប្រុសវ័យ ៨ ឆ្នាំ រៀបការជាមួយនឹងកូនក្រមុំវ័យ ៦១ ឆ្នាំ

ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មានដែលបានចេញផ្សាយដោយ
គេហទំព័របរទេស Happening កាលពីវេលាល្ងាចម្សិលមិញនេះ បានបញ្ជាក់អោយដឹងថាភា
ពភ្ញាក់ផ្អើលមួយត្រូវបានផ្ទុះឡើងនៅឯប្រទេស  ហ្ស៊ីមបាវេ  ខណៈពេលដែលក្មេងបុ្រសវ័យ
៨ ឆ្នាំម្នាក់ ឈ្មោះ Sanele Masilela ត្រូវបានរកអោយឃើញថា  បានរៀបការជាមួយនឹងកូន
ក្រមុំវ័យដល់ទៅ​ ៦១ ឆ្នាំ ឈ្មោះ Helen Shabangu ។

គួររំឭកផងដែរថា   ក៏មានការបកស្រាយទាក់ទិនរឿងមិនគួរអោយជឿមួយនេះ ពីសំណាក់
ម្តាយមីងក្មេងបុ្រសវ័យ ៨ ឆ្នាំរូបនោះ ដោយគាត់មានឈ្មោះថា Patience Masilela វ័យ ៤៦
ឆ្នាំ ​ ស្របពេលដែលគាត់បានបញ្ជាក់អះអាងថា   តាមពិតទៅការរៀបអាពាហ៍ពិពាហ៍មួយ
នេះ វាមិនប្រាកដប្រជាណាស់ណានោះទេ  ពោលគឺ គ្រាន់តែត្រូវបានធ្វើឡើងដើម្បីជាការ
ចង់បានពីសំណាក់បុព្វការីជន  ដោយចង់រៀបការក្នុងឈុតសម្លៀកបំពាក់ពណ៌ស  ខណៈ
ពេលដែលក្មេងប្រុសវ័យ ៨ ឆ្នាំរូបនោះ មានឈ្មោះដូចទៅនឹងបុព្វការីជន ខាងកូនក្រមុំវ័យ
៦១ ឆ្នាំរូបនោះ។

លើសពីនេះទៅទៀត  បើយោងតាមសម្តីក្មេងប្រុសរូបនោះវិញ បានអោយដឹងថា ខ្លួនពេញ
ចិត្តនឹងធ្វើបែបនេះ  ក៏ព្រោះតែគេបានចូលរួមចំណែក   ដើម្បីបំពេញបំណងដល់បុព្វការីជន
ខាងកូនក្រមុំ   ស្របពេលដែលគេបានបន្ថែមថា នាពេលអនាគតដល់ខ្លីខាងមុខនេះ គេនឹង
រៀបការជាមួយនឹងនារីដែលខ្លួនស្រឡាញ់ ។  ដោយឡែកបើនិយាយពីកូនក្រមុំវ័យ ៦១ ឆ្នាំ
រូបនោះវិញ  តាមពិតទៅនាងមានស្វាមីរួចទៅហើយ  ខណៈពេលដែលមកទល់នឹងបច្ចុប្បន្ន
នេះ នាងមានកូន ៥ នាក់នៅក្នុងបន្ទុក៕

ដោយ​ ៖ រិទ្ធី
ប្រភព ៖ Happening


Tags: international news strange entertainment