CamNews

ជីវិត និងការងារ 

កសិដ្ឋានលើអាគារខ្ពស់ៗ នៅហុងកុង រកបានចំណូលច្រើន

ផ្ទៃដីសម្រាប់កសិកម្ម តូចចង្អៀត បណ្ដាលឱ្យប្រជាជននៅទីនេះ ត្រូវប្រើប្រាស់កន្លែងទំនេរទាំង
អស់ ដើម្បីអាចចិញ្ចឹមត្រី ដាំរុក្ខជាតិ ឬចិញ្ចឹមឃ្មុំជាដើម។

អាគារ​ខ្ពស់​ៗ នៅ​ហុងកុង ក៏​អាច​ឱ្យ​គេ​ដាំ​បន្លែ ឬ​ចិញ្ចឹម​សត្វ​

ក្រោមពន្លឺពណ៌ខៀវ ដែលធ្វើដូចជាពណ៌ទឹកសមុទ្រ អ្នកខ្លះមិននឹកស្មានថា នៅជាន់ទី ១៥នៃ
អាគារខ្ពស់កប់ពពកនេះ កំពុងចិញ្ចឹមត្រីរាប់រយក្បាល។ ទីនេះ មានអាងជ័រតូចៗ សរុប ១១ និង
អាចផ្ទុកបានទឹក ៨០០០០លីត្រ។ ត្រីដែលត្រូវបានចិញ្ចឹម គឺសុទ្ធតែជាប្រភេទត្រី grouper ។
ត្រីទាំងនេះ ពេលធំល្មម នឹងត្រូវបានលក់ទៅឱ្យបណ្ដាហាង ក្នុងក្រុងហុងកុង។

នេះគឺជារូបមន្ដនៃការចិញ្ចឹមត្រីរបស់ Oceanethix ជាកន្លែងមួយ ក្នុងចំណោមកសិដ្ឋានចិញ្ចឹមត្រី
ទាំងឡាយ ដែលប្រើរូបមន្ដនេះ។ គេដឹងថា នៅក្នុងពិភពលោក អាង បឹង ឬកសិដ្ឋានចិញ្ចឹមត្រី
បើមិនស្ថិតនៅលើដី ក៏វាស្ថិតនៅលើទន្លេ ឬសមុទ្រ ប៉ុន្ដែ នៅហុងកុង កសិករ ត្រូវចិញ្ចឹមត្រីនៅ
លើអាគារខ្ពស់កប់ពពក។

ហុងកុង គឺជាតំបន់មួយដែលមានប្រជាជនច្រើនបំផុតក្នុងពិភពលោក។ ដូច្នេះ ដីសម្រាប់កសិកម្ម
គឺមានតិចបំផុត។ មន្ដ្រីហុងកុង ឱ្យដឹងថា ជារៀងរាល់ឆ្នាំ ទីក្រុងនេះ ដាំបន្លែបានប្រមាណជា ២%
ប៉ុណ្ណោះ សម្រាប់ប្រើប្រាស់។

រូបមន្ដចិញ្ចឹមត្រីរបស់ Lloyd Moskalik

អ្នកគ្រប់គ្រងរបស់អាងចិញ្ចឹមត្រី Oceanethix លោក Lloyd Moskalik បច្ចុប្បន្ន បានជួលបុគ្គលិក
ចំនួន ៦នាក់។ ដើម្បីចិញ្ចឹម លោក Lloyd Moskalik ត្រូវទិញកូនត្រីពីកន្លែងផ្គត់ផ្គង់ រួចចិញ្ចឹមវា
ប្រហែល ១០ ទៅ ១៣ខែ ដើម្បីមានទម្ងន់ដល់កម្រិតស្ដង់ដា។ រៀងរាល់សប្ដាហ៍ ក្រុមហ៊ុន
Oceanethix លក់ត្រីធំៗ ប្រមាណជា ២តោន ទៅឱ្យម៉ូយ ក្នុងតម្លៃ ១០០ដុល្លារ ក្នុង ១គីឡូក្រាម។

Oceanethix ក៏មានប្រភពចំណូលផ្សេងទៀត នោះគឺលក់ប្រព័ន្ធចាត់ការទឹកសំណល់ ទៅឱ្យ
បណ្ដាក្រុមហ៊ុន នៅអាស៊ី ដែលប្រើប្រាស់រូបមន្ដចិញ្ចឹមត្រីក្នុងអាគារដូចគ្នានេះដែរ។

មិនត្រឹមតែចិញ្ចឹមត្រីលើអាគារ ប្រជាជនហុងកុង ក៏ប្រើប្រាស់ទីទំនេរ ដើម្បីដាំដុះ។ ប្រការនេះ មួយផ្នែកគឺកើតឡើងដោយសាររឿងអាស្រូវផ្នែកអាហារ នៅប្រទេសចិន ធ្វើឱ្យពួកគេចង់ដាំ
ដោយខ្លួនឯង ដើម្បីសុវត្ថិភាព។


 
កសិដ្ឋាន Hong Kong City Farms របស់ Osbert Lam

Osbert Lam ដែលជាម្ចាស់កសិដ្ឋាន Hong Kong City Farms បានទទួលបានជោគជ័យក្នុងការ
ប្រើប្រាស់ទីទំនេរនេះ។ បច្ចុប្បន្ន លោកមានកសិដ្ឋានចំនួន ៣ នៅលើបណ្ដាជាន់ផ្នែកខាងលើ
នៃអាគារ។ ទីនេះ ត្រូវបានគេដាក់ជួល ក្នុងតម្លៃ ២៥ដុល្លារអាមេរិក ក្នុង ១ខែ។ លោក Osbert
Lam ថែមទាំងដាក់ឱ្យជួល ស្នូកសម្រាប់ដាំបន្លែ ក្នុងតម្លៃ ២០ដុល្លារអាមេរិក សម្រាប់ស្នូកមួយ។

ចំណែកអ្នកចិញ្ចឹមឃ្មុំ ក៏រកបានប្រាក់ច្រើន ពីអាគារខ្ពស់នេះ។ Michael Leung អ្នកបង្កើតកសិដ្ឋាន
HK Honey ត្រូវរកទីតាំងដើម្បីដាក់សម្បុកឃ្មុំរបស់ខ្លួន ហើយគាត់ក៏ជ្រើសរើស ដើមល្ហុង។

Michael Leung បានសុំជួលកន្លែងជាច្រើន នៅដំបូលអាគារ ដែលមានដាំដើមល្ហុង ដើម្បីដាក់
សម្បុកឃ្មុំ។

Michael Leung និងសម្បុកឃ្មុំរបស់ខ្លួន

Michael Leung ថ្លែងថា នៅហុងកុង មានរុក្ខជាតិផ្សេងៗគ្នាជាច្រើន ដែលត្រូវបានគេដាំនៅលើ
អាគារ ហើយវាគឺជាកត្តាជួយឱ្យទឹកឃ្មុំរបស់គាត់មានរសជាតិពិសេស ដែលអាចលក់ក្នុងតម្លៃ ៣៩
ដុល្លារអាមេរិក ក្នុង ១ប្រអប់។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ BBC


Tags: Michael Leung Oceanethix Lloyd Moskalik Osbert Lam farms Hong Kong