CamNews

កីឡាអន្តរជាតិ 

ក្រុម​ជម្រើស​ជាតិ ​Uganda ត្រូវ​បាត់​បង់​សមា​ជិក​គាំ​ទ្រ ដោយ​សា​រមេរោគ Ebola

ព័ត៌មានកីឡា៖ រដ្ឋាភិបាល Uganda បានដាក់កំហិតលើកកីឡាករ និង គ្រួបង្វឹក​ជម្រើស​ជាតិ Guinea ជាខ្លាំង ខណៈ​​ ពេល ពួកគេធ្វើដំណើរចូលមកប្រកួត វគ្គជម្រុះ African Cup ក្នុងសប្ដាហ៍នេះ ​ដោយ​ហេតុ​មាន​ការភ័យ​​ខ្លាច​ពីការរាតត្បាតយ៉ាងសាហាវបំផុតនៃមេរោគ Ebola ។​

Guinea គឺជាសារធារណៈរដ្ឋមួយស្ថិតនៅក្នុងប៉ែកខាងលិចនៃទី្វប អាហ្រ្វិក​ដែល​ទទួល​រង​ការ​គម្រាម​កំហែង​យ៉ាង​ខ្លាំង​ក្លាពី​សំណាក់មេរោគ Ebola ដែលជាឃាតករសម្លាប់មនុស្សមិនតិចជាង ២០០០ នាក់ទេ។ ព្រោះតែ​ឥទ្ធិពល​ដ៏ខ្លាំងលើសលប់នៃមេរោគនេះ លោក Edgar Watson ជានាយកប្រតិបត្ដិ​នៅសមាគមន៍​កីឡា​បាល់​ទាត់ Ugand​a​​​​ និយាយថា រដ្ឋាភិបាល Uganda បានដាក់​បទ​បញ្ជា​ឲ្យ​កំណត់​បរិមាណ​មនុស្ស​ដើម្បី​ចូល​រួម​ដង្ហែ​ក្បួនហើយ​និង​បញ្ជា ​មិនឲ្យពូកគេធ្វើដំណើរ​ចាកចេញពី ទីក្រុង Kampala ​ទេ​ ខណៈ​ពេល​ដែល​កំពុង​ស្ថិត​ក្នុង​ប្រទេស ​អាហ្រ្វិច​ខាង​កើត​។​ បន្ថែមពីលើនេះ​គាត់​បាន​និយាយ​ទៀត​ថា សមាជិកអាចចូលរួមប្រត្រឹមតែ ២៥ ប៉ុណ្ណោះ​ដោយ​​រាប់​បញ្ចូល​​ទាំង​កីឡាករ និង គ្រូបង្វឹក ចំណែក ប្រធាន​មន្ទី​កីឡា​ជាតិ​និង​សមាគមន៍​ប្រចាំ​ Guinea ​មិនត្រូវ​បាន​អនុញ្ញាត ​ឲ្យធ្វើដំណើរទៅទេ ហើយអ្នកគាំទ្រ ក៏ដូច្នោះដែរ។ 




ប្រែសម្រួលដោយ៖ អឿ អ៊ុុយ
ប្រភព៖ Newsnow 


Tags: Sport News​ African Cup Guinea team