វត្តប្រាក់មានទីតាំងឋិតនៅទីធ្លាខាងត្បូងនៃព្រះបរមរាជវាំង ក្នុងទីក្រុងភ្នំពេញ ដែលមានឈ្មោះពេញ
ហៅថាវត្តឧបោសថរតនារាម ដែលមានវិហារហៅថា ព្រះវិហារព្រះកែវមរកត ឬត្រូវបានគេហៅម្យាង
ទៀតថាវត្តព្រះកែវ។ ព្រះវិហារនៃវត្តនេះមានតម្កល់ទុកនូវសម្បតិ្តជាតិជាច្រើនដូចជាមាស ពេជ្រ និង
មានព្រះពុទ្ធរូបធ្វើពីមាស ពេជ្រជាច្រើនហើយដែលមានឈ្មោះល្បីជាងគេបំផុតនោះគឺព្រះពុទ្ធរូបដែល
ធ្វើពីមរកត ក្នុងសតវត្សទី ១៧ និងព្រះពុទ្ធរូបទំហំប៉ុនមនុស្សដែលធ្វើពីមាសដាំពេជ្រចំនួន ៩៥៨៤
គ្រាប់ហើយគ្រាប់ដែលធំជាងគេគឺមានទំហំ ២៥ ការ៉ាត់ ដែលព្រះពុទ្ធរូបនេះត្រូវបានកសាងក្នុងរោង
ជាងព្រះបរមរាជវាំងអំឡុងឆ្នាំ ១៩០៦ ទៅ ១៩០៧ ព្រះពុទ្ធរូបមាសនេះមានទម្ងន់ ៩០ គីឡូក្រាម។
ហើយានៅមានព្រះពុទ្ធរូបនិងរបស់មានតម្លៃជាច្រើនដែលត្រូវបានប្រមូលមកពីប្រទេស ស្រីលង្កា
ដោយម្ចាស់ក្សត្រីកុសុមៈនារីរ័ត្ន។
ក្នុងរជ្ជកាលព្រះបាទនរោត្តមសីហនុ មុនរបបខ្មែរក្រហមវត្តនេះត្រូវបានគេបិតជាមួយនឹងសន្លឹកប្រាក់
ច្រើនជាង ៥០០០ សន្លឹកហើយកម្រនឹងបើកជូនភ្ញៀវចូលទស្សនាណាស់។
គំនូររឿង រាមកេរ្តិ៍ ផ្ទៃនៃជញ្ជាំងត្រូវបានគេរចនាជាមួយនឹងគំនូររឿងរាមកេរ្តិ៍តាមទម្លាប់វត្តអារាមខ្មែរ។
តែមានផ្នែកខ្លះវាបានរលុបដោយសារតែភាពចាស់រិល និងបរិបទអាកាសធាតុ ការគូរគំនូរជាសាច់រឿង
រាមកេរ្តិ៍នេះបង្ហាញពីទស្សនៈដែលខ្មែរទទួលការហូរចូលពុទ្ធសាសនាបែបឥណ្ឌា។ គំនូរទាំងនេះត្រូវបានគូរដោយសិស្សសាលាវិចិត្រជាក្នុងឆ្នាំ ១៩០៣-១៩០៤ ក្រោមការដឹកនាំរបស់វិចិត្រករអ្នកឧកញ៉ា ទេពនិមិត្ត។
ធម៌សាលាគឺជាទីធ្លាបើកសេរីសម្រាប់ព្រះសង្ឃដើម្បីរៀនព្រះធម៌និងទទួលធ្វើពិធីព្រះពុទ្ធសាសនា
ផ្សេងៗ។
បណ្ណាល័យ
ភ្នំមណ្ឌប
រូបសំណាកព្រះបាទនរោត្តម
ចេតិយព្រះបាទអង្គដួង
ចេតិយព្រះបាទនរោត្តម
ចេតិយព្រះបាទសុរាម្រិត និងម្ចាស់ក្សត្រីកុសុមៈ
ចេតិយព្រះនាងគន្ធបុប្ផា
ដោយ៖ វឌ្ឍនា
ប្រភពពី៖ Wiki