ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារ
ព័ត៌មានបរទេស xinhuanet នាប៉ុន្មានម៉ោងមុននេះអោយដឹងថា យន្តហោះដឹកអ្នកដំណើរ ៦៥
នាក់មួយគ្រឿង បានធ្វើការចុះចតជាបន្ទាន់ តែ មិនមានភាពរលូន ក៏បណ្តាលឲ្យបុកជ្រុលនឹង
ដី ស្ថិតនៅរដ្ឋ ស្សាន ភាគខាងកើតប្រទេស កាលពីព្រឹកថ្ងៃអង្គារនេះ បណ្តាលឲ្យមនុស្ស ២
នាក់ស្លាប់ និង ១១នាក់ទៀតរងរបួស។
គួររំឭកផងដែរថា អាកាសចរណ៍ Air Bagan បានអះអាងថាយន្តហោះប្រភេ F-100 ត្រូវបាន
បង្ខំចិត្ត ចុះចត នៅចម្ងាយ ជាង ៣គីឡូម៉ែត្រ ពីអាកាសយាន្តដ្ឋាន Heho ដែលត្រូវជាតំបន់រម
នីយដ្ឋាន ដ៏សំខាន់របស់មីយ៉ាន់ម៉ា រួមមាន បឹង អ៊ីនឡេ ជាដើម ។ ចំពោះមូលហេតុនៃការ
បញ្ជាឲ្យចុះចត ជាបន្ទាន់នោះ អាចបណ្តាលមកពីបញ្ហាបច្ចេកទេស។ នេះបើតាមការអះអាង
ពីមន្ត្រីបម្រើការ នៅក្រុមហ៊ុនអាកាសចរណ៍ដែលបញ្ជាលើយន្តហោះនោះ។
គួរបញ្ជាក់ផងដែរ យន្តហោះនោះ បានធ្វើការចុះចតជាបន្ទាន់នៅវេលាម៉ោង ៧ និង ៣០នាទី
ព្រឹក ផ្ទុកមនុស្សទាំងអស់ ៧២ នាក់ក្នុងនោះរួមមាន ទាំង ពីឡុត, អ្នកបម្រើការលើយន្តហោះ
, ព្រមទាំងអ្នកដំណើរ ៦៥ នាក់ផ្សេងទៀត៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ xinhuanet