CamNews

មិនគួរឲ្យជឿ 

ផ្អើលពេញពិភពអ៊ិនធើណេត ខណៈប្រទះឃើញ វីដេអូ ហ៊ានចូលសំអាតធ្មេញ អោយតោ

ចម្លែកៗ ៖ វីដេអូឆ្កែតឿ និងតោមួយក្បាល ពិតជាបង្កជាភាពភ្ញាក់ផ្អើល និងរន្ធត់ជាខ្លាំងនៅ
ក្នុងប្រព័ន្ធអ៊ិនធើណេត ខណៈពេលដែលសត្វទាំងពីរក្បាលនេះ បានក្លាយជាមិត្តល្អនឹងគ្នា
ហើយថែមទាំង ចេះជួយគ្នាទៅវិញទៅមកថែមទៀតផងនោះគឺ ឆ្កែតឿមួយក្បាលនេះ បាន
ជួយសម្អាតធ្មេញតោមួយក្បាលនោះ ដោយលិតមាត់របស់វា។

គួរបញ្ជាក់ផងដែរថា   ឆ្កែតឿមួយក្បាលនេះ  មានឈ្មោះ Milo  រីឯ  តោមួយក្បាលនោះវិញ
មានឈ្មោះ Bonedigger មានទម្ងន់ដល់ទៅ ២០០ គក ជាង ឯណោះ។ លើសពីនេះប្រភព
សារព័ត៌មានដដែល​បន្ថែមថា   ពួកវាពិតជាមានភាពស្និទ្ធស្នាលនឹងគ្នាជាខ្លាំង  ចាប់តាំងពី
ពួកគេបានស្គាល់គ្នា ខណៈ Bonedigger មានវ័យទើបតែ ៤ សប្តាហ៍មកម្ល៉េះ។

យ៉ាងណាមិញ បើយោងតាមសម្តី អ្នកនាំពាក្យមកពីសួនសត្វ Garold Wayne Zoo នារដ្ឋ
Garold Wayne Zoo សហរដ្ឋអាមេរិក លោក Joe Schreibvogel អះអាងអោយដឹងថា វា
ពិតជាមិនគួរអោយជឿ     ខណៈពេលដែលពួកវា  បានក្លាយជាមិត្តល្អនឹងគ្នា  ក៏ព្រោះតែ
Bonedigger គឺជាពពួកសត្វកំណាច និងស៊ីសាច់ជាអាហារ  តែអ្វីដែលនឹងស្មានមិនដល់
នោះ វាបានកើតឡើងទៅហើយ។ ខាងក្រោមនេះ ជាវីដេអូ តាមដានទស្សនាបន្តិចទៅ ៖

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ spy


Tags: international news strange news unbelievable news pic