CamNews

ព័ត៌មានអន្តរជាតិ 

បច្ចេកវិទ្យាយោធាចិន អន់ជាងអាមេរិក ២០ ទៅ ៦០ឆ្នាំ

បើទោះជាប្រទេសចិនបានបង្កើនការចំណាយទៅលើវិស័យយោធាដល់ទៅ ១៧០% តាំង
ពីឆ្នាំ ២០០២ រហូតដល់ពេលនេះ ប៉ុន្ដែបច្ចេកវិទ្យាយោធានៃប្រទេសចិននៅតែត្រូវបានគេ
មើលឃើញថា នឹងត្រូវចំណាយពេលចាប់ពី ២០ ទៅ ៦០ឆ្នាំទៀត ទើបអាចមានសមត្ថភាព
ដូចអាមេរិកនាពេលបច្ចុប្បន្ន។

 នាវាដឹកយន្ដហោះចិនដំណើរការសាកល្បងលើកទីបី

 

កាលពីថ្ងៃទី ១៧ មេសា ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា របាយការណ៍ស្ដី
ពីការស្រាវជ្រាវថ្មីបំផុតរបស់មន្ទីរស្រាវជ្រាវសន្ដិភាពអន្ដរជាតិ Stockholm បានអោយដឹង
ថា បើទោះជាប្រទេសចិន និងរុស្ស៊ីបានបង្កើនថវិការយ៉ាងច្រើនសម្រាប់វិស័យការពារជាតិ
ប៉ុន្ដែក្រុមប្រទេសអ្នកមាននៅអ៊ឺរ៉ុបបានកាត់បន្ថយការចំណាយបែបនេះ ដូច្នេះការចំណាយ
ទៅលើយោធានៅទូទាំងពិភពលោកបានថយចុះជាបន្ដបន្ទាប់ក្នុងរយៈពេលជាង ១០កន្លង
មក។

សារព័ត៌មានអន្ដរជាតិដកស្រងរបាយការណ៍នេះ បានអោយដឹងថា កាលពីឆ្នាំ ២០១១ ការ
ចំណាយទៅលើវិស័យការពារជាតិនៅទូទាំងពិភពលោកមានចំនួនសរុបគឺ ១.៧៤០ពាន់
លានដុល្លារ ខ្ពស់ជាងបន្ដិចធៀបនឹង ១.៦៣០ពាន់លានដុល្លារកាលពីឆ្នាំ ២០១០ ប៉ុន្ដែបើគិត
កត្តា​អតិផរណា និងតម្លៃប្រាក់ នោះគេនឹងឃើញថា ការចំណាយខាងលើនៅតែដដែល។

ខណៈដែលការចំណាយទៅលើវិស័យការពារជាតិនៅអ៊ឺរ៉ុបបានបន្ដថយចុះ ការចំណាយ
នេះរបស់អាស៊ី អាហ្វ្រិក និងមជ្ឈឹមបូព៌ានៅតែបន្ដកើនឡើង។

ឧទ្ធម្ភាគចក្រ Z-9 របស់កងទ័ពជើងទឹកចិន


ប្រទេសចិនបានបង្កើនការចំណាយទៅលើវិស័យការពារជាតិដល់ទៅ ១៧០% តាំងពីឆ្នាំ
២០០២ រហូតដល់ពេលនេះ ប៉ុន្ដែបច្ចេកវិទ្យានៃប្រទេសចិននៅតែត្រូវការពេលវេលាចាប់ពី
២០ ទៅ ៦០ឆ្នាំទៀត ទើបអាចមានសមត្ថភាពដូចយោធាអាមេរិកនាពេលបច្ចុប្បន្ន។

អ្នកគ្រប់គ្រងការស្រាវជ្រាវទៅលើកម្មវិធីចំណាយផ្នែកយោធារបស់មន្ទីរស្រាវជ្រាវសន្ដិភាព
អន្ដរជាតិ Stockholm លោក Perlo Freeman ថ្លែងថា ៖ "សហរដ្ឋអាមេរិកនឹងនៅតែរក្សាបាន
នូវអំណាចលេខមួយផ្នែកយោធាក្នុងអនាគត។ ការចំណាយផ្នែកយោធារបស់អាមេរិកច្រើន
ជាង ៥ដង ធៀបនឹងប្រទេសចិន ចំណែករុស្ស៊ីវិញ ចំណាយទៅលើវិស័យការពារជាតិតិច
ជាងចិនពាក់កណ្ដាល"៕

កាំជ្រួចអន្ដរទ្វីប DH-10 ត្រូវបានអ្នកលេងអ៊ីនធើរណែតចិនផ្សព្វផ្សាយ

 

នាវាចម្បាំង 081 របស់ចិន (គំនិតស្រមៃរបស់អ្នកលេងអ៊ីនអើរណែត)

 

ចិនកំពុងផ្ដោតការយកចិត្តទុកដាក់ទៅលើកម្មវិធីអាវកាសរបស់ខ្លួន


ដោយ ៖ សូរីយ៉ា
ប្រភព ៖ PDN


Tags: usa china weapon war