អន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មាន
បរទេស Happening កាលពីវេលាម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា បុរសដែលជាស្មៀន
សណ្ឋាគារម្នាក់ ត្រូវកាត់ទោសអោយជាប់ទ្រុង ៩០ ថ្ងៃ បន្ទាប់ពីបានរកអោយឃើញថា គាត់បា
នលួចថតវីដេអូស៊ិច ខណៈពេលដែលគូស្នេហ៍ស្វាមីភរិយាថ្មីថ្មោង ទើបតែបានរៀបការរួចកំពុង
តែធ្វើសង្រ្គាមសឹកនៅក្នុងបន្ទប់សណ្ឋាគារ ដែលគាត់កំពុងបំរើការ។
គួរបញ្ជាក់ផងដែរថា បុរសដែលជាជនជាប់ចោទរូបនោះ មានឈ្មោះថា Jeremiah Caleb Marg
វ័យ ២៩ ឆ្នាំ បានសារភាពថាគាត់ពិតជាបានធ្វើបែបនោះមែន បន្ទាប់ពីគូស្នេហ៍ថ្មីថ្មោងមួយគូ
នោះបានរកឃើញនូវឧបករណ៍ស្រូបសម្លេងនៅក្នុងបន្ទប់របស់ពួកគេ។
លោក Jeremiah Caleb Marg វ័យ ២៩ ឆ្នាំ
ភ្លាមៗនោះ ក៏មានការប្តឹងផ្តល់ និងឈានទៅដល់ការចាប់ឃាត់ខ្លួនបុរសដែលជាជនជាប់ចោទ
រូបនោះតែម្តង។ គួររំឭកផងដែរថា រឿងហេតុការណ៍មួយនេះ បានកើតឡើងនៅឯបន្ទប់សណ្ឋា
គារលេខ ៣៤០ ក្នុងតំបន់ទីប្រជុំជន St. Paul , Minnesota សហរដ្ឋអាមេរិក៕
ដោយ ៖ រិទ្ធី
ប្រភព ៖ Happening