ព័ត៌មានអន្តរជាតិ ៖ អគ្គនាយកនៃនាយកដ្ឋានអាកាសចរណ៍ស៊ីវិល (DCA) លោក Azharuddin Abdul Rahman បានថ្លែងនៅក្នុងសន្និសិទ សារព័ត៌មាន នៅឯក្រុង កូឡាឡាំពួរ កាលពីថ្ងៃទី ២៤ មីនា កន្លងទៅនេះ អោយដឹងថា កាលពីព្រឹកថ្ងៃច័ន្ទ កន្លងទៅនេះ យន្តហោះ ប្រទេស អូស្រ្តាលី បានប្រទះឃើញ វត្តុចំនួនពីរ នៅឯកន្លែង រុករក ធ្លាក់យន្តហោះ ខណៈវត្តុទាំងពីរនោះ ត្រូវបានគេ បញ្ជាក់អោយដឹងថា មួយមានរាង រង្វង់ និង មួយទៀត មានរាង ចតុកោណ ដោយនៅក្នុងនោះ មានការសង្ស័យអោយដឹងថា វាអាចជា បំណែកយន្តហោះ ម៉ាឡេស៊ី ដែលបានធ្លាក់នោះ ។
លើសពីនេះ ប្រភពសារព័ត៌មានដដែល បញ្ជាក់បន្ថែមអោយដឹង ការអះអាង តាមរយៈ សេចក្តីថ្លែង ការណ៍ខាងលើនេះ អាចធ្វើទៅបាន ខណៈមានការចូលរួម និងយល់ស្រប ក៏ដូចជា ផ្តល់របាយការ ណ៍ពីសំណាក់លោក Hishammuddin Hussein រដ្ឋមន្រ្តី ក្រសួង សាធារណការណ៍ នឹងដឹកជញ្ជូន ម៉ាឡេស៊ី ។
គួររំឭកថា កាលពីម្សិលមិញនេះ ពិភពលោក ពិតជាមានភាព រំជើបរំជួល ជាខ្លាំង ជាមួយនឹង បេក្ខ ភាពសារព័ត៌មាន ខ្លោចចិត្តចុងក្រោយ ថាយន្តហោះ ម៉ាឡេស៊ី MH370 ពិតជាបានធ្លាក់ពិតប្រាកដ មែន ខណៈទំព័រសារព័ត៌មានយើងខ្ញុំ ក៏បានចុះផ្សាយ ទន្ទឹមនឹងគ្នា ដូចគ្នាដែរ ពោល យន្តហោះMH -370 ពិតជាបានធ្លាក់ នៅ សមុទ្រ ឥណ្ឌា ភាគខាងត្បូង និងបានសម្លាប់ជីវិតមនុស្ស ក្នុងយន្តហោះ ទាំងអស់ នេះបើតាម សម្តី លោក Najib Raza នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ថ្លែងបញ្ជាក់នៅយប់ថ្ងៃ ច័ន្ទ ទី២៤ ខែមីនា ឆ្នាំ ២០១៤ ៕
- អាន ៖ យន្តហោះ MH-370 ពិតជាបានធ្លាក់នៅ សមុទ្រ ឥណ្ឌា ភាគខាងត្បូង
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ