អន្តរជាតិ ៖ បុរសដែលជាពលរដ្ឋក្នុងរដ្ឋ Texas ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីបានរកអោយ
 ឃើញថា គាត់បានបំពាក់នូវកាម៉េរ៉ាសំងាត់ ក្នុងបន្ទប់ទឹក អតីតភរិយារបស់ខ្លួន ដើម្បីថតរូបអា
 ក្រាតរបស់នាង   អំឡុង ៩ ខែចុងក្រោយនេះ នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរ
 ទេស newstoday ដែលទើបតែបានធ្វើការចេញផ្សាយនាពេលកន្លងទៅនេះ។
គួរបញ្ជាក់ផងដែរថា  បុរសដែលជាជនជាប់ចោទ និងជាអតីតស្វាមីនាង Alvin នោះ គាត់មាន
 ឈ្មោះថា   Manuel Tovar វ័យ ៤២ ឆ្នាំ  ហើយការបែកធ្លាយនៃការបំពាក់កាម៉េរ៉ាសំងាត់នេះ
 បានបន្ទាប់ពីជនរងគ្រោះ  បានហៅជាងជួសជុលមកធ្វើម៉ាស៊ីនត្រជាក់  ដែលវាបានខូច តែអ្វី
 ដែលនឹកស្មានមិនដល់នោះគឺថាបែរជារកឃើញកាម៉េរ៉ាតូចមួយ បានបំពាក់នៅទីនោះទៅវិញ 
 ដែលក្រោយមកក៏មានការប្តឹងផ្តល់រហូតដល់ឈានការចាប់ឃាត់ខ្លួន។
គួររំឭកផងដែរថា គូស្វាមីភរិយាមួយគូនេះ បានបញ្ចប់ចំណងអាពាហ៍ពិពាហ៍កាលពីអំឡុងឆ្នាំ
 ២០០៣    ស្របពេលដែលពួកគេមានចំណងស្នេហានឹងគ្នា អស់រយៈពេលប្រមាណជាង ១២ 
 ឆ្នាំ   ក៏ប៉ុន្តែ លោក Tovar នៅតែបន្តរក្សាចំណងទាក់ទង   ជាមួយអតីតភរិយារបស់ខ្លួនជានិច្ច 
 ដោយគាត់តែងតែមកលេងកូនរបស់គាត់ជារឿយៗ   ខណៈពេលដែលគេត្រូវបានម្តាយយក
 ចិញ្ចឹម៕
ដោយ ៖ រិទ្ធី
 ប្រភព ៖ newstoday