ព័ត៌មានអន្តរជាតិ ៖ យោងតាមសេចក្តីរាយការណ៍ព័ត៌មានដែលបានចេញផ្សាយដោយទំព័រ
សារព័ត៌មានបរទេស xinhuanet កាលពីវេលាម្សិលមិញនេះ បានអោយដឹងថា មានអគ្គីភ័យ
មួយបានឆាប់ឆេះ នៅភាគខាងជើងប្រទេសចិន ស្របពេលដែលបានឆក់ផ្តាច់សង្ខារក្មេងៗ
ដល់ទៅ ៧ នាក់ យ៉ាងអណោចអធម។
លើសពីនេះទៅទៀត ប្រភពដដែលនេះ បានបន្ថែមអោយដឹងផងដែរថា សោកនាដកម្មដ៏គួរ
អោយសោកស្តាយមួយនេះ កើតឡើងដោយសារភ្លើងឆេះក្នុងអគារមួយនៃស្រុកឡានកាវ ខេ
ត្តហ៊ឺណាន ភាគកណ្តាលចិនកាលពីព្រឹកថ្ងៃទី៤ មករា ។អ្នកនាំពាក្យរបស់អាជ្ញាធរស្រុកឡាន
កាវគូសបញ្ជាក់ថា ភ្លើងចាប់ឆាបឆេះ នាវេលាម៉ោង ៨ និង ៣០ នាទីព្រឹក ក្នុងផ្ទះល្វែងមួយ
នៃអគារនោះ ។
គួរបញ្ជាក់ផងដែរថា ២ ម៉ោងក្រោយមក អគ្គីភ័យមួយនោះ ត្រូវបានរំលត់ពីសំណាក់ក្រុមជំនា
ញខាងពន្លត់អគ្គីភ័យ ។ កុមារ៤នាក់ ស្លាប់នៅនឹងកន្លែង ចំណែកកុមារ៣នាក់ទៀតស្លាប់តាម
ផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យព្រោះ របួសធ្ងន់ពេក ។ កុមារត្រូវរបួសម្នាក់កំពុងទទួលការព្យាបា
លនៅមន្ទីរពេទ្យ ។ គេពុំដឹងនៅឡើយ ថាតើមានកុមារចំនួនប៉ុន្មាននាក់ឱ្យពិតប្រាកដស្ថិតក្នុង
ផ្ទះនោះ ពេលមានភ្លើងឆេះឡើយ ។ ពួកអ្នកជិតខាងនិយាយថា ម្ចាស់ផ្ទះនោះឈ្មោះ Yuan
Lihai បានបង្កើតកន្លែងកុមារកំព្រាមួយទទួលបណ្តាកុមារកំព្រានិងបណ្តាកុមារត្រូវគេបោះបង់
ចោល។
ប្រតិបត្តិការជូយសង្គ្រោះនៅតែបន្តមាន ខណៈពេលដែលការតាមដានស៊ើបអង្កេត រកមូល
ហេតុពិតក៏ត្រូវបានបន្តធ្វើផងដែរ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ xinhuanet