ចម្លែកៗ ៖ បេក្ខភាពដែលបានទទួលជ័យលាភី ក្នុងកម្មវិធីប្រកួត លឹង្គតូចជាងគេបំផុតនៅ
ឯទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក បានសារភាពអោយដឹងថា គាត់ពិតជាមានមោទនភាព
ជាខ្លាំង នេះបើតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស spy
គួរបញ្ជាក់ផងដែរថា បេក្ខភាពដែលបានទទួលជ័យលាភី ក្នុងកម្មវិធីប្រកួត លឹង្គតូចជាង
គេបំផុតលើកនេះ មានឈ្មោះថា Nick Gilronan វ័យ ២៧ ឆ្នាំ ទទួលបានពានរង្វាន់ជា
សាច់ប្រាក់ចំនួន ២០០ ដុល្លារនៅពីមុខក្រុមមនុស្សជាង ១០០ នាក់ ក្នុងបារ Kings Cou-
nty Bar កាលពីថ្ងៃសៅរ៍ ទី២០ កក្កដា កន្លងទៅនេះ។
ជាការពិត ក្រុមមនុស្សដែលបានចូលរួមក្នុងកម្មវិធីមួយនេះ ពួកគេបានពាក់ស្រោមមុខ
ដើម្បីជាការបិទបាំងអត្តសញ្ញាណ យ៉ាងណាមិញ បើយើងងាកក្រឡេកទៅមើល បេក្ខ
ភាពដែលទទួលបានជ័យលាភី លោក Nick Gilronan វិញ លោកមិនបានពាក់ស្រោម
មុខ ដើម្បីជាការបិទបាំងអ្វីនោះទេ ពោលគឺ លោកបានបញ្ជាក់ថា លោកពិតជាមិនមាន
ភាពអៀនខ្មាស់អ្វីនោះទេ ក៏ព្រោះតែលោកពិតជាមានជំនឿទុកចិត្ត ទៅលើកាយសប្បទា
របស់ខ្លួន ដោយលោកមិនខ្វល់ពី មតិរិះគន់ ពីទំហំអាអូនតូចរបស់គាត់នោះទេ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ spy