CamNews

យានយន្ត 

ពិតជាទំនើបមែន ម៉ូដែល Kia Optima Hybrid 2015 ផលិតផលរបស់ប្រទេសកូរ៉េ

យានយន្ដ ៖ ធ្លាប់បានលើកយកមកបង្ហាញរួចម្ដងហើយ សម្រាប់ម៉ូដែលដ៏ទំនើបទាន់សម័យនេះ ប៉ុន្ដែអ្វីដែលចង់បង្ហាញនោះគឺ ម៉ូដែល Kia Optima 2015 បែងចែកជា ២ ប្រភេទប្រភេទ គឺមួយ Kia Optima 2015​ ធម្មតា និង មួយទៀតប្រើប្រភេទម៉ាស៊ីនកូនកាត់ ពោលគឺ Kia Optima Hybrid 2015 ។ 

ជាការឆ្លើយតបទៅនឹងតម្រូវការ របស់អតិជនប្រើប្រាស់ ក្រុមហ៊ុនផលិតរថយន្ដ Kia ដែលទទួលបានការគាំទ្រខ្លាំងក្នុងប្រទេសកូរ៉េខាងត្បូង បានសម្រេចបែងចែកនូវ ស្នាដៃមួយនេះជា​ ២ ប្រភេទ ដែលប្រភេទ​ទី ១ គឺប្រើកម្លាំងម៉ាស៊ីន ធម្មតា និង ទី២ ប្រើកម្លាំងម៉ាស៊ីនកូនកាត់ គឺ Hybrid ដែលជាប្រភេទម៉ាស៊ីន កំពុង​តែ​មាន​ការពេញនិយមជាច្រើនក្នុងសង្គម រថយន្ដទំនើប ។ 

សម្រាប់ផលិតផលទាំងពីរប្រភេទនេះ ក្រុមហ៊ុន បានអះអាងថា មិនមានអ្វីខុសប្លែកគ្នានោះទេ ទាំងរូប​រាង ប្រព័ន្ធគ្រប់គ្រង ព្រមទាំងកម្លាំងម៉ាស៊ីនដើម ។ 

ប្រព័ន្ធ និង ស្ថានភាពប្រតិបត្ដិការណ៍ ម៉ាស៊ីន ជាមួយ ហាយប្រ៊ីត ៖ 

លក្ខខណៈ ៥ យ៉ាងដែល ត្រូវបានក្រុមហ៊ុន បានរាប់បញ្ចូលខណៈនៃការបញ្ជាលើប្រព័ន្ធមួយនេះ ជាមួយកម្លាំងម៉ាស៊ីន 

១-ខណៈដែលរថយន្ដចាប់ផ្ដើមចេញដំណើរ គឺត្រូវបញ្ជាដោយ ហាយប្រ៊ីត 

២-ខណៈដែលរថយន្ដកំពុងធ្វើដំណើរ ក៏ត្រូវប្រើ ហាយប្រ៊ីតដដែល 

៣-ខណៈដែលរថយន្ដស្ថិតក្នុងក្នុងស្ថានភាពឡើងចំណោត គឺប្រព័ន្ធហាយប្រ៊ីត ត្រូវចាប់ភ្ជាប់គ្នាជាមួយ ម៉ាស៊ីន ហើយធ្វើសហប្រតិបត្ដិការ 

៤-ខណៈរថយន្ដដំណើរការប្រសើរវិញ ប្រព័ន្ធហាយប្រ៊ីតត្រូវផ្ដាច់អូតូក្រោយពីមានការចុះខ្សោយថាម​ពល 

៥-ខណៈដែលប្រព័ន្ធហាយប្រ៊ីតត្រូវផ្ដាច់ ថាមពលត្រូវសាកចូលមកកាន់អាគុយទាំងស្រុង ចេញពីម៉ាស៊ីន​ខណៈដែលកំពុងតែធ្វើដំណើរ ។ 

បន្ថែមពីលើនេះផងដែរ ម៉ូដែលមួយនេះ ត្រូវបានក្រុមហ៊ុនបង្ហាញថា មានភ្ជាប់មកជាមួយនូវ ប្រព័ន្ធ ចតដោយឆ្លាតវៃ ( Smart Parking Assist System) ដែលអាចចតដោយខ្លួនឯងបាន ។ រីឯតម្លៃវិញគឺ ៣២២០០​ ដុល្លារ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ http://www.kia.com/


Tags: vehicle Kia Optima Hybrid 2015