CamNews

ភាពយន្ត 

Brad Pitt លេចមុខក្នុងរឿងថ្មី ក្នុងសង្គ្រាមលោកលើកទី ២ (មានវីដេអូ)

យើងធ្លាប់ឃើញ Brad Pitt នៅក្នុងរឿងបែប សង្គ្រាមម្តង រួចមកហើយដែល Brad Pitt ដើរតួជាមេ ដឹកនាំក្រុម ពិសេសមួយក្រុម ដើរលុកលុយឈ្លានពាន ដើម្បីសំលាប់ពួក ណាហ្ស៊ី ក្នុង Inglorious Basterd ។



ឥលូវនេះ Brad Pitt បានត្រលប់មក ក្នុងសង្គ្រាមសារ ជាថ្មីទៀតហើយ ដែលលើកនេះ គាត់ធ្វើជាអ្នក បើករថក្រោះ ។ Brad Pitt នឹងចូលរួមសំដែងដោយ តារាល្បីៗផ្សេងទៀត ដូចជា 
Shia LaBeouf, Logan Lerman, Michael Peña, Jon Bernthal, Jason Isaacs និង Scott Eastwood ក្នុងរឿងថ្មីមួយ​ ដែលមានឈ្មោះថា " Fury " ។ សាច់រឿង " Fury " នឹងទាក់ទង ជាមួយនិង សង្គ្រាមលោកលើកទី ២ នៅអឺរ៉ុប ក្នុងកំឡុងពេល ១ ខែចុងក្រោយ មុនពេលបញ្ចប់សង្គ្រាម ដែលពួកគេ ជាទាហានខាងបើក រថក្រោះ ។



" Fury " នឹងបើកវាំងនន ស្វាគមន៍ទស្សនិកជន នៅខែ វិច្ឆិការ ២០១៤ ខាងមុខនេះហើយ ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton 


Tags: star movie brad pitt fury