CamNews

ប្លែកៗ 

ច្រឡំបន្ទប់៖ នារីម្នាក់នៅចិន នៅតែហ៊ាន"ឡើងគ្រែ"ជាមួយ បុរសប្លែកមុខ

នារីវ័យក្មេងជនជាតិចិនម្នាក់ បានរួមដំណេកជាមួយបុរសប្លែកមុខម្នាក់ ដោយមិនខ្ចីសង្ស័យអ្វី
ទាំងអស់ នៅពេលច្រឡំបន្ទប់ និងគិតថា បុរសនោះជាសង្សាររបស់ខ្លួន។

នារីម្នាក់មានអាយុ ២៧ឆ្នាំ នៅខេត្ដ Guizhou ប្រទេសចិន បានរួមដំណើរជាមួយមិត្តប្រុសរបស់
ខ្លួន ទៅចូលរួមក្នុងពិធីជប់លៀងខួបកំណើតរបស់មិត្តម្នាក់។ ពេលចាកចេញពីពិធីជប់លៀង គឺ

ជាវេលាយប់ជ្រៅទៅហើយ ដោយមិនចង់មកផ្ទះ អ្នកទាំងពីរបានសម្រេចចិត្តជួលផ្ទះសំណាក់ និង
គេងជាមួយគ្នាមួយយប់។

នៅវេលាកណ្ដាលរាត្រី នារីម្នាក់នេះ បានក្រោកឡើង និងចេញទៅបន្ទប់ទឹកសាធារណៈ ដែលនៅ
ជិតនោះ។ ប៉ុន្ដែ ពេលត្រឡប់មកវិញ នាងក៏បានចូលច្រឡំបន្ទប់នៅជាប់បន្ទប់របស់ខ្លួន។

ក្រោយពីបានឡើងលើគ្រែ បុរសប្លែកមុខម្នាក់នៅលើគ្រែនោះ ចង់រួមមេត្រីជាមួយនាង។ ដោយសារ
យល់ថា នោះជាមិត្តប្រុសរបស់ខ្លួន នាងក៏យល់ព្រម ដោយមិនដឹងអ្វីទាំងអស់។

បន្ទាប់ពី "ធ្វើការរួច" ទើបនាងបានដឹងថា បុរសនេះមិនមែនជាមិត្តប្រុសរបស់ខ្លួននោះឡើយ។ ខឹង
ខ្លាំងពេក នាងក៏បានសម្រេចចិត្តទៅប្ដឹងនគរបាល ដោយចោទថា បុរសនេះបានចាប់នាងរំលោភ។

យោងតាមទំព័រ China Daily  នគរបាលបានអោយដឹងថា ដោយសារតែនារីនេះ ស្ម័គ្រចិត្តរួមរ័កជា
មួយបុរសប្លែកមុខនោះ ទើបមិនអាចសន្មតថា វាជាករណីចាប់រំលោភបានឡើយ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing


Tags: sex girl wrong strange