CamNews

ជីវិត និងការងារ 

កុលសម្ព័ន្ធរស់នៅលើវាលល្បាប់ ដាច់ដោយឡែក ពីសង្គមខាងក្រៅ

ដោយរស់នៅក្នុងតំបន់វាលបឹងល្បាប់ ប្រជាជន Nilotic Nuer ទាំងអស់ ប្រកបមុខរបរនេសាទត្រី
បង្គា ព្រមទាំងរស់នៅដាច់ដោយឡែកពីសង្គមមនុស្សទាន់សម័យ។

វាលល្បាប់ Sudd (រូប ៖ amusingplanet)

 

វាលល្បាប់ Sudd ដែលកើតឡើងដោយសារដៃទន្លេ Nile ស គឺជាតំបន់ដ៏ធំមួយស្ថិតនៅកណ្ដាល
ប្រទេស Sudan ខាងត្បូង។ នេះគឺជាតំបន់លិចទឹកដ៏ធំបំផុតមួយក្នុងពិភពលោក ដោយមានទំហំ
៣០,០០០ គីឡូម៉ែត្រក្រឡា។ នារដូវភ្លៀង វាលល្បាប់នេះ ត្រូវបានគ្របដណ្ដប់ដោយទឹក និងមាន
ទំហំកើនឡើង ស្មើនឹងប្រទេសអង់គ្លេស (១៣០,០០០គីឡូម៉ែត្រក្រឡា)។

កោះអណ្ដែតរបស់គ្រួសារមួយ (រូប ៖ amusingplanet)


នៅទីនេះ កក់ ស្រូវ និងកំប្លោក រីកលូតលាស់ប្រជ្រៀតគ្នា នៅលើតំបន់ទឹក និងភក់ល្បាប់ ហើយ
ទីនេះ ក៏ក្លាយជាកន្លែងរស់នៅរបស់សត្វជាច្រើន ដូចជាក្រពើ និងដំរីទឹក។ មានពេលខ្លះ បណ្ដារុក្ខ
ជាតិ និងស្រូវ បានរីកលូតលាស់ខ្លាំង រហូតដល់វាអណ្ដែតនៅលើផ្ទៃទឹក បង្កើតបានជាកោះអណ្ដែត
វែងដល់ទៅជាង ៣០គីឡូម៉ែត្រ។

ជនជាតិម្នាក់ Nilotic Nuer នៅលើទូកដ៏តូចមួយ


រហូតមកដល់បច្ចុប្បន្ន មានតែអ្នកស្រុកដើមតែមួយគត់ដែលហ៊ានរស់ នៅលើបឹងល្បាប់ទាំងនេះ
ពួកគេបានតាំងទីលំនៅ នៅលើតំបន់មួយ​នេះ តាំងតែពីរាប់សតវត្សមុន នោះគឺកុលសម្ព័ន្ធ Nilotic
Nuer ។ ពួកគេរស់នៅជាក្រុម ឬជាគ្រូសារ ដោយជ្រើសរើសកោះអណ្ដែតរៀងៗខ្លួន និងសាងសង់
ផ្ទះ ឬភូមិសម្រាប់រស់នៅ។ ភូមិអណ្ដែតនៃគ្រួសារនិមួយៗ ត្រូវបានតភ្ជាប់គ្នា ដោយបណ្ដាញផ្លូវទឹក
ឬព្រែកតូចៗ ប្រទាក់ក្រឡាគ្នា។

ជន​ជាតិ​ Nilotic Nuer កំពុង​នេសាទ​ត្រី


ប៉ុន្ដែ ដោយសារតែរុក្ខជាតិដ៏ក្រាស់ក្រែល និងផ្ទះអណ្ដែតទាំងឡាយរបស់កុលសម្ព័ន្ធ Nilotic Nuer បានបណ្ដាលឱ្យការស្រាវជ្រាវជាច្រើននៅតាមបណ្ដោយទន្លេ Nile    តាំងពីរាប់សតវត្សមុនរបស់
ក្រុមអ្នកផ្សងព្រេង ត្រូវបរាជ័យ ដោយសារតែទូក កប៉ាល់ មិនអាចឆ្លងកាត់បាន។

ផ្ទុយពីក្រុមអ្នកស្រាវជ្រាវ និងអ្នកផ្សងព្រេង កុលសម្ព័ន្ធ Nilotic Nuer ដោយសារតែមានបទពិសោធ
រស់នៅទីនេះ បានច្នៃជាទូកតូចៗ ដើម្បីអាចធ្វើដំណើរឆ្លងកាត់ស្មៅ និងរុក្ខជាតិដ៏ក្រាស់ អណ្ដែតនៅ
លើទឹក។ ទូកទាំងនេះ ភាគច្រើនធ្វើអំពីដើមឈើវែង ប៉ុន្ដែតូចៗ អាចឱ្យមនុស្សឈរពីលើបាន។

ភូមិ​លើ​កោះ​ល្បាប់​និមួយ​ៗ ត្រូវ​បាន​ត​ភ្ជាប់​ដោយ​ប្រព័ន្ធ​ផ្លូវ​ទឹក​តូច​ៗ

 

កាលពីចុងទសវត្សទី ៧០ នៃសហ្សវត្សមុន គម្រោងបង្កើតព្រែកជីក Jonglei ដើម្បីតភ្ជាប់ និងបង្កើត
ផ្លូវទឹក ពីទន្លេ Al-Jabal មកទន្លេ Nile ស ត្រូវបានគេអនុវត្ត។ គម្រោងនេះគឺដើម្បីបង្កើនបរមាណទឹក
ទៅឱ្យប្រទេសអេហ្សីប ដោយសារតែទឹកមួយភាគធំរបស់ទន្លេ Nile បានស្ទះនៅលើតំបន់បឹងល្បាប់
នេះ។ ប៉ុន្ដែ គម្រោងខាងលើនេះ មិនបានសម្រេច និងត្រូវបានផ្អាករាប់សិបឆ្នាំ ដោយសារតែសង្គ្រាម
ស៊ីវិល ដ៏សាហាវ នៅ Sudan ខាងត្បូង។

ទន្លេ  Nile

 

បើទោះជាមាន ឬមិនមានព្រែក ដែលជួយឱ្យការធ្វើដំណើរបានងាយស្រួល គឺហាក់មិនមានឥទ្ធិពល​
អ្វីខ្លាំង ដល់ជីវភាពរស់នៅបែបបុរាណរបស់កុលសម្ព័ន្ធ Nilotic Nuer ។ កុលសម្ព័ន្ធនេះ ក៏​ហាក់​បី​ដូចជាចង់រក្សាជីវភាពរបស់ពួកគេនៅលើវាលល្បាប់នេះ ឱ្យនៅដូចដើម ដោយមិនចង់ឱ្យមានជន​ពីខាងក្រៅចូលមកក្នុងតំបន់ដែលជាពិភពរបស់ខ្លួន ព្រោះប្រការនេះ បានជួយឱ្យជីវភាព និងសង្គម
របស់ពួកគេ មានភាពសុខដុម ក្នុងរយៈពេលរាប់សតវត្សមកនេះ បើទោះជាសង្គមខាងក្រៅមានការ​​
ប្រែប្រួលយ៉ាងណាក៏ដោយស។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ជីវភាពប្រជាជន ហ្វីលីពីន ក្នុងតំបន់សម្បុកកណ្ដុរ នៅ ម៉ាឡេស៊ី

Tokyo ជា​​ទី​ក្រុងរបស់​​​​មនុស្ស​ ​ចូល​ចិត្ត​រស់​ជាមួយ​ សិប្ប​និម្មិត

Top 10 ទីក្រុងដែលសមស្រប សម្រាប់យុវវ័យ ពិភពលោក



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Amusingplanet