ព័ត៌មានអន្តរជាតិ ៖ ប៉ុន្មានម៉ោងមុននេះបន្តិច សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា យន្តហោះ មួយគ្រឿងបានធ្លាក់ និងផ្ទុះឆេះ នៅសូដង់ខាងត្បូង ខណៈសម្លាប់មនុស្ស អស់រាប់សិបនាក់ ទោះ ជាយ៉ាងណាក៏ដោយចុះ នៅមានភាពចម្រូងចម្រាស់ ស្តីពីតួលេខជនរងគ្រោះស្លាប់ ខណៈប្រភព ខ្លះបញ្ជាក់ថា មានអ្នកស្លាប់ ៤០ នាក់ និងប្រភពខ្លះទៀត ថាមានអ្នកស្លាប់ត្រឹមតែ ១០នាក់តែ ប៉ុណ្ណោះ ។
គួររំឮកថា ហេតុការណ៍គ្រោះថ្នាក់ ធ្លាក់យន្តហោះលើកនេះ គឺបានកើតឡើង នៅក្នុងទីក្រុង Juba ពោល យន្តហោះមួយគ្រឿងបានធ្លាក់ចុះបន្ទាប់ពីហោះឡើងបានតែបន្តិចធ្លាក់ចុះមានរយៈចម្ងាយ ៨០០ គ.ម ពីអាកាសយានដ្ឋានអន្តរជាតិ Juba ។
ប្រភពបញ្ជាក់អោយដឹងថា យន្តហោះជួបគ្រោះអកុសលខាងលើ គឺជាយន្តហោះដឹកទំនិញ ចំណុះ មនុស្សសរុប ១២ នាក់ ក្នុងនោះ ៥ នាក់ ជាក្រុមការងារ សហសេវិក រុស្ស៊ី និង ៧នាក់ទៀតជាក្រុម អ្នកធ្វើដំណើរ។ ដោយឡែក វិទ្យុក្នុងស្រុក ប្រទេស ស៊ូដង់ខាងត្បូង Eye Radio Juba គូសបញ្ជាក់ នៅលើគណនី Twitter របស់ខ្លួនអោយដឹងថា មានមនុស្សស្លាប់ ច្រើនដល់ទៅ ៤០ នាក់ ។
យ៉ាងណាមិញ សារព័ត៌មាន រ៉យទ័រ ក្រោយពីបានដកស្រង់សម្តីសាក្សីកន្លែងកើតហេតុ បានចុះ ផ្សាយអោយដឹងថា មានការរកឃើញ ជនរងគ្រោះស្លាប់ ដល់ទៅ ៤០ នាក់ ។ ទោះជាយ៉ាងណាក៏ ដោយចុះ នៅមានស្រពិចស្រពិលនៅឡើយ ពីតួរលេខ ជនរងគ្រោះស្លាប់ និង តួរលេខ អ្នកធ្វើដំ ណើរលើយន្តហោះជួបគ្រោះអកុសលធ្លាក់លើកនេះ ។ ក្រុមការងារ សារព័ត៌មាន Reuters នៅ អាហ្វ្រិក លើកឡើងអោយដឹងថា យន្តហោះបានផ្ទុះឆេះ និងខ្ទេចជាបំណែក ខណៈមានសេចក្តី រាយការណ៍លើកឡើងអោយដឹងថា មនុស្ស ២ នាក់តែប៉ុណ្ណោះ ដែលនៅរស់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ibtimes