ព័ត៌មានអន្តរជាតិ ៖ អង្គការសហប្រជាជាតិ បានគូសបញ្ជាក់អោយដឹងថា ឧទ្ធម្ភាគចក្រដឹកទំនិញ របស់ ខ្លួនមួយគ្រឿងបានធ្លាក់ និងផ្ទុះឆេះ នៅសូដង់ខាងត្បូង ខណៈរបាយការណ៍ជាជំហានដំបូងពុំទាន់មាន ការគូសបញ្ជាក់អោយបានច្បាស់ អោយដឹងថា ធ្លាក់ដោយសារតែមានការបាញ់ទម្លាក់
ប្រភពបន្តអោយដឹងថា ក្រុមសហសេវិក ៣ នាក់ បានស្លាប់បាត់បង់ជីវិតខណៈម្នាក់នៅរស់រានមានជីវិត ស្របពេលដែល ប្រតិបត្តិការ បទអន្តរាគមន៍ ក៏ដូចជា ការ តាមដានស៊ើប អង្កេត នៅ តែ បន្តមាននៅ ឡើយ នេះបើតាមការអះអាងអោយដឹង ពីមន្រ្តី បំពេញបេសកម្ម របស់ UN នៅសូដង់ខាងត្បូង ។
បន្ថែមពីលើនេះ ប្រភពសារ ព័ត៌មានដដែល ក្រោយ ពីបានដកស្រង់ សម្តីមន្រ្តី UN ម្នាក់អោយដឹងថា ជាក់ស្តែងណាស់ ឧទ្ធម្ភាគចក្រ Mi-8 ពិតជាត្រូវបានបាញ់ទម្លាក់ ពិត ប្រាកដមែន ។ គួរបញ្ជាក់ថា នៅ ក្នុងអំឡុងឆ្នាំនេះ មនុស្សរាប់ពាន់នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ក្នុង ការ ប៉ះទង្គិច ដោយមានការប្រ យុទ្ធរវាងក្រុមកងកម្លាំងប្រទេស សូដង់ខាងត្បូង និង កងកម្លាំងបះបោរ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី