CamNews

ភាពយន្ត 

តួឯក X-Man នឹងសំដែងជាតួ ចោរសមុទ្រ នៅក្នុងរឿងថ្មី

Hugh Jacksman ត្រូវបាន ទស្សនិកជន ស្គាល់ហើយថា ជាតួឯក សំដែងជាតួ X-Man ជាយូរណាស់ មកហើយ ។ តួ X-Man របស់គាត់ ទទួលបាន ការគាំទ្រ ជាខ្លាំង ដោយសារតែ សមត្ថភាព និងការ សំដែង របស់គាត់ ដ៏ល្អ ។

Do all werewolves, Hugh Jackman turned-pirate 1

បន្ទាប់ពី មានការបដិសេធ ជាច្រើនលើក ច្រើនសារ ទីបំផុត តារាសំដែង Hugh Jackman ត្រូវបាន ក្រុមហ៊ុន Warner Bros ប្រកាស ជាផ្លូវការ ហើយថា គាត់នឹងចូល រួមសំដែង ក្នុងរឿងថ្មី ខាងមុខនេះ​ ដែលជារឿង ថតតាម គំនូរជីវចល ផ្សងព្រេង ដ៏ល្បីគឹ Peter Pan ។ Hugh Jackman ត្រូវបានគេដឹង ថានឹងចូល សំដែងជាតួ កំពូលចោរ សមុទ្រ Blackbeard ដែលជាតួ អង្គចិត្តអាក្រក់ សំខាន់មួយនៅ ក្នុងរឿង Peter Pan ។ ខាងផលិតកម្ម Warner Bros បានប្រាប់ថា Hugh Jackman តែងតែបញ្ចេញ សម្ថភាព នៃការសំដែង ដ៏ល្អរបស់គាត់ ដោយយើង មិនអាចនឹក ស្មានដល់ឡើយ ។ ដូចនេះហើយ យើងជឿជាក់ថា តួអង្គ ចោរសមុទ្រ Blackbeard វាពិតជា សាកសមនិង Hugh Jackman ។

Do all werewolves, Hugh Jackman turned-pirate 5

រឿងនេះ មិនទាន់ ដាក់ឈ្មោះ ជាផ្លូវការ នៅឡើយទេ តែពួកគេ បានដាក់ឈ្មោះ Project នេះថា Peter Pan ហើយរំពឹង ទុកថា នឹងស្វាគមន៍ ទស្សនិកជន នៅក្នុង កំលុងខែ កក្កដា ២០១៥ ៕

Do all werewolves, Hugh Jackman turned-pirate 6


ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: star movie hugh jackman peter pan warner bros