រតនគិរីៈ យុវជនម្នាក់ យកខ្សែអង្រឹងចងក សម្លាប់ខ្លួន ក្នុងបន្ទប់ទឹក កាលពីវេលាម៉ោង៧និង០០នាទី យប់ថ្ងៃទី៨ ខែសីហា ឆ្នាម២០១៤ ក្នុងផ្ទះជីតា របស់ជនរងគ្រោះ ស្ថិតក្នុងភូមិជ័យជំនៈ សង្កាត់ឡាបាន សៀក ក្រុងបានលុង ខេត្តរតនគិរី។
បើតាមសាច់ញាតិជនរងគ្រោះ ប្រាប់ឲ្យដឹងថា មុនពេលចងក សម្លាប់ខ្លួននេះ ជនរងគ្រោះ បានលួច លុយម្តាយ ដែលជាស្ត្រី មេម៉ាយផងនោះ ចំនួន២ពាន់ដុល្លារ ចេញពីផ្ទះ ២-៣ថ្ងៃមកហើយ ដោយដើរស៊ី ចាយជាមួយមិត្តភក្តិ អស់លុយរលីងពីខ្លួន។
សាច់ញាតិខាងលើ បន្តឲ្យដឹងទៀតថា យុវជនរងគ្រោះនេះ មានឈ្មោះ អូន ឡូញ អាយុ២២ឆ្នាំ ជាក្មេងមិនប្រកប ដោយគន្លងធម៌ និយាយប្រដៅមិនស្តាប់គិត តែពីដើរលេងស៊ីចាយ សេបគប់មិត្តភក្តិមិនល្អ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យសព ហើយប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕