ប្លែកៗ ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រាប់រយនាក់ បានផ្អើលនាំគ្នាទៅប្រមូលផ្តុំភាគកណ្តាល
ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីសៅរ៍ ទី០៦ កន្លងទៅនេះ ដើម្បីជាការប្រារព្ធកម្មវិធីប្រចាំ
ឆ្នាំ ២០១៣ នោះគឺ សង្រ្គាមវាយខ្នើយ ដែលជាភាសាអង់គ្លេសហៅថា World Pillow Fight Day
2013 នេះបើយោងតាមអត្ថបទផ្សាយដែលបានចេញដោយគេហទំព័រសារព័ត៌មានប្លែកបរទេស
ស្កាយ ។
លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ជាថ្មី
ម្តងទៀត ក្នុងឆ្នាំ ២០១៣ នេះ គេមិនត្រឺមតែឃើញមានការប្រារព្ធកម្មវិធីមួយនេះ នៅកណ្តាល
ទីក្រុងឡុងដ៍ប៉ុណ្ណោះទេ តែក៏គេឃើញមានប្រារព្ធទៅតាមទីក្រុងធំៗមួយចំនួនផ្សេងទៀតផង
ដែរ ដែលនៅក្នុងរួមមានដូចជា ៖ New York, Amsterdam, Zurich, Boston, Chicago, Hong
Kong, Barcelona, São Paulo និងទីក្រុង Toronto ជាដើម៕
ដោយ ៖ ពិសី
ប្រភព ៖ ស្កាយ