CamNews

មិនគួរឲ្យជឿ 

លេចចេញយន្ដហោះខ្មៅចម្លែកមួយ ធ្វើអោយមានការភ្ងាក់ផ្អើល

អាមេរិក៖​​ នៅពេលដែលគេចាប់បាននូវយន្ដហោះតូចមួយ ដែលបង្ហោះដោយ កងទ័ពអាមេ
រិក គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើលយ៉ាងខ្លាំង។


យន្ដហោះនេះ គឺមានឈ្មោះថា B- 2 Stealth plane ដែលត្រូវបានបង្ហោះដោយកងទ័ពអាកាស
សហរដ្ឋអាមរិក​ នៅឯប្រជុំកោះ Diego Garcia នៃមហាសមិទ្រឥណ្ឌា។ Diego ជាកោះដ៏ស្រស់
ស្អាតមួយ នៅលើទឹកដីនៃប្រទេសអង់គ្លេស តែពេលបច្ចុប្បន្ន វាស្ទើរតែបានក្លាយទៅជាកម្មសិ
ទ្ធិទាំងស្រុង របស់មូលដ្ឋានកងទ័ពសហរដ្ឋអាមេរិកទៅហើយ។


កោះ Diego

កាលពីមុន គេប្រើយន្ដហោះ B-2 នេះសម្រាប់ឃ្លាំមើល សន្ដិសុខ និងភាពឥតសណ្ដាប់ធ្នាប់
របស់ទស្សនិកជន ដែលចូលមើលកីឡាបាល់ទាត់ប៉ុណ្ណោះ ឬក៏អាចនិយាយបានថា សម្រាប់
អបសារទរ ដល់ក្រុមបាល់ទាត់។ តែក្រោយមកទៀត   គេក៏បានកែច្នៃយន្ដហោះនេះទៅជា
យន្ដហោះចម្បាំង   ​ដ៏ទំនើបមួយ  ក្នុងការធ្វើសង្រ្គាម ដូចជានៅអាប់ហ្គានីស្ថាន និងលីបីជា
ដើម។

គួរបញ្ចាក់ផងដែរថា ការបង្ហោះយន្ដហោះខ្មៅរបស់ទ័ពអាមេរិកនេះ មិនដឹងថា ក្នុងគោលបំ
ណងអ្វីឡើយ ។  នេះជាវីដេអូក្លីបមួយ   បង្ហាញពីការប្រើប្រាស់យន្ដហោះខ្មៅពីមុន  សូម
ចុចដើម្បីមើល៕


ដោយ៖ វុធី
ប្រភព៖ dailymail 

 



 


Tags: unbelievable Plane USA