CamNews

តារា 

តួស្រីកូនកាត់ខ្មែរក្នុងខ្សែភាពយន្ត 007: Skyfall សិចស៊ី អត់ទាស់!

Berenice Marlohe តារាកូនកាត់ខ្មែរ បារាំង ដែលនឹងបង្ហាញវត្តមានក្នុងខ្សែភាពយន្ត Skyfall ដែល
នឹងមានចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះបានផ្ដល់បទសម្ភាសន៍ និងថតរូបដាក់ទស្សនាវត្តី FHM។



តារាសម្ដែងវ័យ ៣៣ ឆ្នាំរូបនេះបានប្រាប់អោយដឹងផងដែរថា តួស្រីក្នុងរឿង James Bond ដែល
នាងពេញចិត្តជាងគេនោះគឺតួស្រីក្នុងភាគ GoldenEye។ Berenice នឹងត្រូវបានសម្ដែងក្នុងខ្សែរឿង
James Bond ទី ២៣ នេះដែលនាងនឹងសម្ដែងជាតួស្រីដែល សិចស៊ី និងគ្រោះថ្នាក់។

ភាព សិចស៊ី របស់នាងគឺជាចំណុចសំខាន់មួយដែលនាំនាងអោយមកមានមុខនៅក្នុងខ្សែភាពយន្ត
Skyfall នេះ។ ជាមួយគ្នានេះផងដែរខ្សែភាពយន្ត Skyfall នឹងមានចាក់បញ្ចាំងនៅកម្ពុជាផងដែរ។
ដែលខ្សែភាពយន្តនេះនឹងចាក់បញ្ចាំងជាសាធារណៈក្នុងខែវិច្ចិកានេះ៕


ដោយ៖ ម៉ូកា
ប្រភពពី៖ starpulse 

 


Tags: james bond movie hollywood