អន្តរជាតិ ៖ ស្រ្តីជាម្តាយជនជាតិឥណ្ឌូណេស៊ីម្នាក់ ត្រូវបានចាប់ឃាត់ខ្លួនកាលពីថ្ងៃអង្គារ
កន្លងទៅ បន្ទាប់ពីបានរកអោយឃើញថា បានសម្លាប់កូនប្រុសរបស់ខ្លួន ដោយជ្រមុជទឺក
រហូតទាល់តែស្លាប់ នៅក្នុងបន្ទប់ទឹកផ្ទះរបស់ខ្លួន ក៏ព្រោះតែមានភាពអាម៉ាសពីទំហំលិង្គកូន
ប្រុសរបស់ខ្លួន បន្ទាប់ពីវាបានរួញតូច ក្រោយពីគេបានធ្វើការកាត់ស្បែកចុងអង្គជាតិចេញ
នេះបើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស thejakartaglobe ។
គួរបញ្ជាក់ផងដែរថា ស្រ្តីជាម្តាយរូបនោះ មានឈ្មោះថា Retno Purwati វ័យ ៣៨ ឆ្នាំ ជា
ពលរដ្ឋរស់នៅក្នុងតំបន់ Cakung ភាគខាងកើតក្រុង Jakarta ប្រទេសឥណ្ឌូណេស៊ី។ ហើយ
ការចាប់ឃាត់ខ្លួននេះ អាចធ្វើទៅបាន បន្ទាប់ពីជនជាប់ចោទ បានរត់ទៅសារភាព ដោយបា
នបញ្ជាក់ច្បាស់ៗថា នាងពិតជាបានធ្វើបែបនេះ និងស្នើអោយភ្នាក់ងារមានសមត្តកិច្ចចុះទៅ
ដល់កន្លែងកើតហេតុ ដើម្បីមើលអោយជាក់ច្បាស់ថា កូនប្រុសរបស់ខ្លួនពិតជាស្លាប់មែនឬ
ក៏យ៉ាងណា?
ដោយឡែក មកទល់នឹងពេលនេះ ស្រ្តីជាម្តាយរូបនោះ ត្រូវបានចាប់ឃាត់ខ្លួនហើយ ដើម្បី
រង់ចាំការកាត់ទោស ទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ thejakartaglobe