CamNews

តារា 

មហាជនសង្ស័យថា ខេមរៈ សិរីមន្ត រត់គេចខ្លួនជាមួយ ប្រពន្ធនិងកូន ក្រោយជួបឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញៈ បន្ទាប់ពីគ្រោះថ្នាក់ ចរាចរ ដ៏រន្ធត់ ដែលបានកើតឡើង កាលពីថ្ងៃ០៧ ខែមីនា ឆ្នាំ២០១៣
បណ្តាលឲ្យ មនុស្ស៤នាក់ ស្លាប់បង់ជីវិតភ្លាម នៅនឹងកន្លែងកើតហេតុ បានក្លាយជា សោកនាកម្ម
មួយ ដ៏គួរឲ្យចាប់អារម្មណ៍ ពីសំណាក់ប្រជាពីសំណាក់ មហាជន ខណៈដែលរថយន្តបង្កហេតុ
បានបុកជាមួយ នឹងរថយន្តរបស់ តារា ចម្រៀង ខេមរៈ សិរីមន្ត ដែលជាតារាល្បីមួយដួង ប្រចាំ
ប្រទេសកម្ពុជា ។

ជុំវិញហេតុការណ៏គ្រោះថ្នាក់ចរាចរនេះ បានធ្វើឲ្យប្រជាជនភ្ញាក់ផ្អើល ខណៈដែលតារា ចម្រៀង
ខេមរៈ សិរីមន្ត បានបាត់ខ្លួនក្រោយ ពេលកើតហេតុភ្លាម ជាមួយនឹងស្រ្តីពីរនាក់ រួមទាំងកូនក្មេង
ម្នាក់ មានអាយុ ប្រហែល ១ខួបផងដែរ។

ទិដ្ឋភាពនៅក្នុងគ្រោះថ្នាក់ចរាចរ ត្រូវបានបណ្តាញសារព័ត៌មាន ចាប់អារម្មណ៍ចុះផ្សាយ ជាបន្ត
បន្ទាប់ អមដោយ រូបថតគួរ ឲ្យរន្ធត់ជាច្រើនសន្លឹក ប៉ុន្តែក្នុងនោះ រូបថតរបស់តារា ចម្រៀង ខេមរៈ
សិរីមន្ត ដែលគេ អាះអាងថា រងរបួសស្រាលនោះ គឺមិនត្រូវទម្លាយចេញឲ្យដឹងនោះទេ ។

បើតាមផលិតកម្មសាន់ដេបានអះអាងថា តារាចម្រៀង ខេមរៈ សិរីមន្ត កំពុងតែមានអារម្មណ៍ តក់
ស្លុតខ្លាំងពេក មិនទាន់ហ៊ានចេញ មុខ បកស្រាយ និងកំពុងស្នាក់នៅ ក្រុងព្រះសីហនុនៅឡើយ។
ម្យ៉ាងវិញទៀត នៅពេល ខេមរៈ សិរីមន្ត មានអារម្មណ៍ល្អនោះ ខាងផលិតកម្មសាន់ដេ និងថត ជា
វីដេអូឃ្លីប បង្ហាញពីការបកស្រាយពី គ្រោះថ្នាក់ចរាចរ ដើម្បីឲ្យមហាជនអស់ មន្ទិលសង្ស័យ។

ទោះបីជាយ៉ាងក្តី រហូតមកដល់ពេលនេះ ការបាត់ខ្លួនរបស់ ខេមរៈ សិរីមន្ត បានក្លាយទៅជា មន្ទិល
សង្ស័យ និងជជីកសួរ ដេញដោលគ្នាទៅវិញទៅមក ពីសំណាក់ មហាជនគ្រប់ស្រទាប់វណ្ណៈ ហើយ
ត្រូវបានគេ សង្ស័យ ថា សិរីមន្ត បានរត់គេខ្លួន ជាមួយនិងស្រី្តពីរនាក់ ហើយក្នុងនោះស្រ្តី ម្នាក់និង
ក្មេងម្នាក់ អាយុជាងមួយខួប មហាជនសង្ស័យថា ទំនងត្រូវជាប្រពន្ធ និងកូន របស់ ខេមរៈ សិរីមន្ត
ហើយក្រោយជួបហេតុការណ៍ដ៏រន្ធត់នេះ សិរីមន្តខ្លាចបែកធ្លាយរឿងមានប្រពន្ធ និងកូន ទើបសម្រេច
ចិត្ត រត់គេចពីគ្រោះ ថ្នាក់ចរាចរ និងពីក្រសែភ្នែក មនុស្សដែល បានទៅចោមមើល យ៉ាងច្រើន។

ប្រភពព័ត៌មានពីអ្នកសិល្បះបានលួចបង្ហើប ឲ្យដឹងថា ខេមរៈ សិរីមន្ត ក៏មានរបួសធ្ងន់ធ្ងរ មិនធម្មតា
ដែល ហើយ សម្ងំសម្រាកព្យាបាល នាមន្ទីរពេទ្យក្នុងទីក្រុងភ្នំពេញ ដោយលាក់កំបាំងបំផុត ក្រោយ
ពីស្ថានភាពរបួសធូរស្បើយ លោកនឹងចេញមុខតាមរយៈ វីដេអូឃ្លីបដែលផលិតកម្មសាន់ដេអះអាង។

ជុំវិញការបាត់ខ្លួនជាមួយនិងស្រី្ត២នាក់នេះនៅ តែជាមន្ទិលសង្ស័យ ពីសំណាក់មហាជនទូទៅដែល
ធ្លាប់គាំទ្រ តារាចម្រៀងរូបនេះ ហើយពួកគេនឹងរំពឹងថា ការពិតនៃហេតុការណ៍ នេះត្រូវទម្លាយចេញ
នៅក្នុងពេលឆាប់ៗ ខាងមុននេះ ៕

Photo by DAP-News

DAP-News

DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: khem marakserey mun accident entertainment khmer star