CamNews

ភាពយន្ត 

រឿងព្រះនាងព្រិលស និងអ្នកប្រម៉ាញ់ នឹងផលិតឡើងទៅវគ្គទី ២ តែមានការកែប្រែដ៏ធំមួយ

ក្នុងឆ្នាំ ២០១២ រឿងព្រះនាងព្រិលស និងអ្នកប្រម៉ាញ់ ដែលមានឈ្មោះអង់គ្លេសថា " Snow White & The Huntsman " នោះទទួលបាន ការគាំទ្រជាខ្លាំង ពីសំណាក់ទស្សនិកជន បើទោះបីជាវាមិន ដូច ទៅនឹងរឿងដើមក៏ដោយ ។



ដោយសារតែចំណូល ៤០០ លានដុល្លារ ឥលូវនេះរឿងត្រូវបាន ដាក់ចូលក្នុងគំរោង ថតវគ្គទី ២ ជាបន្តហើយ តែត្រូវបានគេ ដឹងថាមានការ ផ្លាស់ប្តូរដ៏ធំ នឹកស្មានមិនដល់ ។ បើតាមប្រភព ព័ត៌ មានបានអោយដឹងថា Huntsman ដើរតួដោយ Chris Hemsworth និងព្រះនាង Ravenna ដែលដើរ តួដោយ Charlize Thero នឹងត្រលប់មកក្នុង វគ្គទី ២ នេះហើយចំណែកឯ ព្រះនាងព្រិលស ដែល សំដែងដោយ Kristen Steward វិញនោះ បាត់ដំណឹងសូន្យ មិនមានឈ្មោះ ក្នុងការត្រលប់មកវិញ ឡើយ ។ បើតាមសំដី អ្នកដែលនៅជិត ដឹងសាច់រឿង បានអោយដឹងថា រឿងវគ្គ ២ នឹងឈប់ផ្តោត ទៅលើព្រះនាង ព្រិលស តទៅទៀតហើយ តែចាប់ផ្តើមផ្តោត លើសាច់រឿង The Huntsman ម្តង ដែលរឿងនេះ អាចនឹងដាក់ចំណងជើងថា " The Huntsman " តែម្តង ។





បើតាមសំដីអ្នក ដឹកនាំរឿងតែម្តង លោក Frank Darabont បានអោយដឹងថា មិនមែនព្រះនាង ព្រិលស នឹងត្រូវដកចេញពី រឿងតែម្តងនោះទេ តែនាងប្រហែលជា នៅត្រឹមជាតួសំដែងកិត្តិយស ដើម្បីជាអ្នកផ្តល់កំលាំងចិត្តអោយ The Huntsman ។ រឿង The Huntsman ត្រូវបានរំពឹងទុកថានឹង ដាក់បញ្ចាំង ក្នុងឆ្នាំ ២០១៦ ៕


ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: star movie snow white the huntsman kristen steward chris hemsworth charlize theron