ពីរដ្ឋធានីវ៉ាស៊ីនតោន ៖ ព្រឹត្តិការណ៍មួយដែលពិភពលោកកំពុងចាប់អារម្មណ៍ នាពេលនេះ
ត្រូវបានដឹងឭជាបណ្តើរៗហើយ ពោលគឺ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងអាណត្ដិ
៤ ឆ្នាំរបស់ខ្លួនបន្ដទៀត។
គួរបញ្ជាក់ផងដែរថា ពលរដ្ឋអាមេរិកប្រមាណជាង ២១៥ លាននាក់ នឹងធ្វើដំណើរទៅបោះ
ឆ្នោតខណៈពេលមណ្ឌលបោះឆ្នោតនៅតំបន់ភាគខាងកើតសហរដ្ឋអាមេរិក បានបើកទ្វារដល់
ពលរដ្ឋអាមេរិកាំង ដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតី បារ៉ាក់ អូបាម៉ា ឡើងវិញ ឬ ជ្រើ
សរើសយកគូប្រជែងពីគណបក្សសាធារណរដ្ឋ លោក មីត រ៉មនីក្នុងការប្រកួតកិតៗគ្នា នៃបោះ
ឆ្នោតជ្រើសតាំងប្រធានាធិបតី សហរដ្ឋអាមេរិក ឆ្នាំ២០១២។
គួររំឭកផងដែរថា អ្វីដែលជាទីចាប់អារម្មណ៍នោះគឺថា តាមការស្ទាប់ស្ទង់ មតិជាច្រើនបង្ហាញ
អោយឃើញថា គម្លាតនៃអ្នកគាំទ្ររវាង បេក្ខភាពប្រធានាធិបតី អូបាម៉ា នឹង មឺត រូមនី នៅតែ
ប្រកៀកប្រកិតគ្នានៅឡើយ ពិបាកសន្និដ្ឋានថា ភាគីណាមួយ អាចយកជ័យជម្នះនោះឡើយ
ទន្ទឹមនឺងនេះ លទ្ធផលបោះឆ្នោត នឹងត្រូវបានប្រកាសជាផ្លូវការនាពេលក្រោយ ថាតើបេក្ខ
ភាពណាមួយ នឹងក្លាយជាប្រធានាធិបតីអាមេរិកពិតបា្រកដ ខណៈពេលក្រុមការងារយើងខ្ញុំ
ក៏ដូចជា ទំព័រសារព័ត៌មានពិភពលោក ក៏កំពុងតែតាមប្រមាញ់តាមដាននូវព័ត៌មានមួយនេះ ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ google