CamNews

កីឡាអន្តរជាតិ 

កញ្ញា Charlie Webster បដិសេធន៍នឹងការអនុញ្ញាតរបស់ក្រុម ឲ្យ អតីតខ្សែប្រយុទ្ធ Man City ចូលលេងជាថ្មី

ព័ត៌មានកីឡា៖ ក្រោយពីព័ត៌មានបានផ្ទុះឡើងយ៉ាងកក្រើកលើបណ្ដាញផ្សព្វផ្សាយសង្គម ថា  Ched Evans បានត្រូវទទួលការអនុញាតពីក្រុមឲ្យចូលលេងវិញ ដែលជាការយល់ស្របនិង សំណើររបស់ PFA កញ្ញា Charlie Webster ដែលជាបុគ្គលិកបម្រើការក្នុងប៉ុស្ដិ៍ទូរទស្សន៍ ហើយក៏ជាម្ចាស់ជំនួយក្លឹបផ្ទាល់ផង​ដែរ មានការខឹងក្រោធជាខ្លាំងចំពោះ ការសម្រេចចិត្ដរបស់ក្លឹប ហើយក៏ឆ្លៀតឱកាសចង់បង្ហាញពីសម្ដីផ្ទាល់​មួយចំនួនពីជនរងគ្រោះ ដែលបានទទួលរងអំពើពីជនល្មោភកាមម្នាក់នេាះ។​

Charlie Webster បាននិយាយទៅកាន់អ្នកសារព័ត៌មានថា ខណៈពេលដែលចម្លើយពិតប្រាកដ ដែលក្រុមត្រូវក្រុមមិនទាន់បានសម្រេចចិត្ដទៅលើការវិលត្រលប់កីឡាករម្នាក់នេះនៅឡើយ​ កញ្ញាសូមសម្រេច​​ចិត្ដជាឯកច្ឆ័នដោយក្នុងនាមជាម្ចាស់ជំនួយ ថា កញ្ញានិងសម្រេចចិត្ដកាត់ផ្ដាច់ជំនួយដល់ក្លឹប។  ការ​សម្រេចដូច្នោះ ពីព្រោះកញ្ញាមានការព្រួយបារម្មណ៍ចំពោះ ទង្វើដែលកីឡាករម្នាក់នេះធ្វើ​អាចនិងជា គំរួដល់ជនដ៏ទៃ។ 

ប្រភពដដែបានបង្ហាញទៀតថា ជនល្មោភកាមម្នាក់នេះតែងតែដើប្រាប់គេឯថា ខ្លួនគេគឺជាមនុស្សស្អាតស្អំ​​ហើយក្រោយពីចេញពីគុក ក្លឹបនិងទទួលឲ្យចូលលេងវិញដដែល។ ហើយការឆ្លើយតបទៅនិងសំណូមួយ​បានលើកឡើងថា ហេតុអ្វីបានជាកញ្ញាមិនពេញចិត្ដឲ្យ កីឡាករម្នាក់នេះចូលលេងវិញ គឺពីព្រោះកញ្ញាចង់​រក្សា និង ស្វែងរកតម្លាភាពដល់ជនដែលត្រូវរងគ្រោះដោយសារម្នាក់នេះ។ ហើយម្យ៉ាងទៀត ហេតុអ្វី​បាន​ជា​ក្លឹបត្រូវស្ដាប់តាម PFA ដោយមិនយល់ស្របនឹងសម្លេងបដិសេធន៍របស់អ្នកគាំទ្ររាប់សែននាក់ របស់​ក្លឹប ដោយឡែកលើកឡើងថា ក្លឹបមិនទាន់បានសម្រេចឲ្យ Ched Evans វិលត្រលប់មកលេងវិញឡើយ​។ 

អាន៖ ក្រោយពីជាប់គុក ៥ ឆ្នាំពីបទចាប់រំលោភស្រី​ស្អាត អតីតខ្សែប្រយុទ្ធ Man City ចង់​វិល​មក​អាជីព​ជាកីឡាករវិញ

ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror  




 

 

 


Tags: Sport News Charlie Webster