CamNews

រថយន្ត 

រថយន្ត Volkswagen ម៉ូដែលថ្មី បំពាក់កង់ Sport រង្វង់ ១៨ ដ៏ស្តើង

រថយន្ត Volkswagen  គឺជារថយន្តមួយប្រភេទ  ដែលមានរូបស្រស់ស្អាត  តូចច្រឡឹង  មានរាង ដូចជា សត្វអណ្តើរ ដែលទទួលបានការពេញនិយម និង ប្រជាប្រិយបំផុត សំរាប់យុវវ័យនៅលើពិភពលោក។

បច្ចុប្បន្នរថយន្ត Volkswagen បានផលិតចេញនូវរថយន្ត Volkswagen ម៉ូដែលថ្មី ឆ្នាំ២០១៤ ដែលបាន រចនាម៉ូដ និង តុបតែងឡើង មានរូបរាងខាងក្រៅ ខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ។ ប៉ុន្តែ  អ្វីដែលធ្វើអោយ រថយន្ត Volkswagen ជំនាន់ក្រោយនេះ កាន់តែមានភាពទាក់ទាញនោះ គឺការរចនាតែមថ្មី បិទនៅលើ រថយន្ត ដ៏ស្រស់ស្អាត ប្លែក នៅខាងមុខរថយន្ត និងទ្វារបិទបើកខាងក្រោយ ទំនើបជាងមុន អមជាមក ជាមួយនឹង  សំបកកង់ Sport  ដ៏លេចធ្លោ រង្វង់ ១៨  មានទ្វារ ២  បំពាក់ដោយប្រព័ន្ធការពារសុវត្ថិភាព​ ខ្ពស់ ប្រព័ន្ធបច្ចេកវិជ្ជាដ៏ទំនើបនៅខាងក្នុង និងមានតំលៃ ២៥,៦១៥ដុល្លារ៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ motortrend


Tags: Car 2014 Volkswagen Beetle GSR