វាគឺជារឿងមួយថ្មី ហើយប្លែក កាលដែលយើងទាំងអស់គ្នាបានដឹងថា នៅឯប្រទេស
ចិនមានពត៌មានដែលថា ការ៉េមមិនងាយរលាយ សូម្បីតែនៅក្រោមសីតុណ្ហភាពក្តៅ
ដល់ទៅមួយម៉ោង។ ដូច្នេះហើយ ភ្នាក់ងារសារពត៌មាន RocketNews24 បានទៅ
យកពត៌មានដោយធ្វើការស៊ីបអង្កេតទៅលើរឿងនេះថាវាមានដំណើរដើមទងយ៉ាង
ណានោះ។
ឥឡូវ ពួកយើងបានទៅផ្តិតយករូបភាពអំពីការ៉េមទាំងអស់នោះ ហើយធ្វើការបង្ហោះនៅលើ
គេហទំព័រ តែអ្វីដែលចោទជាសំនួរនោះគឺថា ការ៉េមនេះនឹងមិនរលាយឬ? ជាការពិតណាស់
ពត៌មានដែលថាការ៉េមមិនចេះរលាយនេះ មិនដែលបានជួបប្រទះពីមុនមក ដូច្នេះភ្នាក់ងារ
សារពត៌មានមួយរបស់ប្រទេសជប៉ុន បានធ្វើដំណើរទៅប្រទេសចិន ដើម្បីធ្វើការស្វែងយល់
ថាវាគឺជាការពិតឬយ៉ាងណា?
គាត់បានទិញការ៉េមនោះដែលមានឈ្មោះថា "Banana" ហើយវាត្រូវបានផលិតឡើងដោយ
ក្រុមហ៊ុនចិនមានឈ្មោះថា Nestle China ដែលលោកអ្នកអាចរកទិញបានគ្រប់ផ្សារទំនើបនៅ
ក្នុងប្រទេសចិន។ នៅពេលដែលលោកអ្នកបានញ៉ាំវា ប្រាកដណាស់ថា លាន់មាត់ថាពិតជា
ឆ្ងាញ់មែន ពីព្រោះការ៉េមនេះធ្វើឡើងពីផ្លែចេក ដែលមានរសជាតិឆ្ងាញ់ និង មានរសជាតិ
Vanilla នៅខាងក្នុងផងដែរ។
វាគឺជាការទ្រាំពុំបានមួយ បើមិនញ៉ាំការ៉េមនៅក្នុងពេលដែលសីតុណ្ហភាពកើនកម្តៅ ស្រប
ពេលនេះភ្នាក់ងារសារពត៌មានរូបនេះ បានទិញវាញ៉ាំនិងធ្វើការអង្កេតមើលថាវាមិនងាយ
រលាយឬយ៉ាងណា? ៣០ នាទីក្រោយមក ភ្នាក់ងារមួយរូបនេះ បានរាយការណ៍អោយដឹង
ថាវាមិនទាន់រលាយទេ។
លុះពេលមួយម៉ោង បន្ទាប់ពីធ្វើការអង្កេតយ៉ាងផ្ចិតផ្វង់បានអោយដឹងថា វានៅតែមិនទាន់
រលាយ។ ដោយរង់ចាំមើលដល់ទៅ ៣ម៉ោងក្រោយមក ទើបបានដឹងថា ការ៉េមនោះចាប់
ផ្តើមរលាយបន្តិចម្តងៗ ដោយទុកវានៅក្រោមកម្តៅថ្ងៃក្តៅ នាពេលរសៀល។
ដូច្នេះ បើទស្សនិកជនចង់អោយជ្រាបច្បាស់ថា ការ៉េចនេះវាមិនងាយរលាយ ទោះបីស្ថិតនៅ
ក្រោមស្ថានភាពក្តៅក៏ដោយ សូមទស្សនាវីដេអូ clip ខ្លីខាងក្រោមនេះទាំងអស់គ្នាណា៎៖
ដោយ ៖ រិទ្ធី
ប្រភព ៖ odditycentral