CamNews

តារា 

Manchester United ព្រមទាំង Chelsea នៅតែទទួលបានការបោយដៃ ជារឿយៗ ពីក្រុម Juventus លើទីផ្សារ Paul Pogba

ព័ត៌មានកីឡា៖​ Man United នៅតែទទួលបានការបោយដៃហៅ ជាញយៗ ពីក្រុម Juventus លើតម្លៃទីផ្សារ របស់កីឡាករ Paul Pogba ដែលជាកីឡាករធ្លាប់មានប្រវត្ដិ លក់ចេញក្នុងតម្លៃ ០ ផោន ហើយ​ត្រូវ​ប្រកាសលក់ជាថ្មី ដល់ ៦១ លានផោន ។​

កីឡាករ​ Paul Pogba នៅតែជាប្រធាន​បទដ៏ក្ដៅគគុក រវាង ថ្នាក់ដឹកនាំ Man United នឹង Juventus លើតម្លៃ​ទីផ្សារផេ្ទរ ក្នុងរដូវកាលនេះ ។ ប្រវត្ដិកីឡាកររូបនេះ ដំបូងឡើយ​ត្រូវ​ Man United លក់ចេញទៅ​ឲ្យ​ក្រុមក្នុងទឹកដី អ៊ីតាលី គឺមិនអស់លុយ ១ ផោន​ផង ប៉ុន្ដែពេលនេះ តម្លៃកីឡាករដែលត្រូវ ក្រុមដាក់ដេញ​ថ្លៃ​នោះគឺដល់ទៅ ៦១ លានផោន ធ្វើឲ្យ អតីតប្រធាន​ របស់ស្ទើរតែក្អួតឈាម ខណៈពេល ឮពីតម្លៃ នោះ​។ ថ្វីត្បិតតែ កីឡាករ ត្រូវបានក្រុមហ៊ានស្រែក្នុងតម្លៃដែលថ្លៃកប់ ពពកសម្រាប់​បណ្ដាក្រុម​ក្នុង ទឹក​ដីអង់គ្លេស​ក៏ពិតមែន​ ប៉ុន្ដែនៅមិនទាន់មាន ក្រុមណាមួយហ៊ាន ឲ្យថ្លៃដេញតឡើយ ក្រៅពី Chelsea ហ៊ានត្រឹមតែ ជាង​ ៤០ លានផោនប៉ុណ្ណោះ​ ។

យោងតាម ការបកស្រាយរបស់ ថ្នាក់ដឹកនាំ ​Juventus បានលើកឡើងថា អត្ថិភាពនៃការផ្ទេរ ចេញសម្រាប់ ​Paul Pogba មិនពិបាកនោះទេ មានបណ្ដាក្លឹបជាច្រើនដែលចង់បាន ប៉ុន្ដែគាត់នៅតែស្រលាញ់ Man Utd ​ហើយមិនចង់ ផ្ទេរចេញក្រៅតំបន់ដែលធ្លាប់ចាកចេញនោះដែរ ។ 

សម្រាប់ការក្រើនរំលឹក របស់ ​Juventus ចំពោះ Man Untd មិនទានមាន ប្រែប្រួលពីឡើយទេ​ពីភាគីអតិថិ​ជន​ ។ តែអ្វីដែលចង់លើកឡើងនោះគឺ Man Unitd ធ្លាប់ដកថយម្ដងរួចទៅហើយ ក្រោយថ្ងៃប្រ​កាស​​តម្លៃ​ខ្លួនរបស់កីឡាករ ។ 

អាន៖ Man United ស្ទើរក្អួតឈាម ខណៈលក់កីឡាករឲ្យគេក្នុងតម្លៃ ០ ផោន តែចង់បានវិញបែរជាតម្លៃដល់ទៅ ៦១ លានផោន

 

 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ .independent.ie

 



Tags: Sport News Chelsea​ Man United Paul Pogba