ក្រុមអ្នកវិទ្យាសាស្ដ្រ អង់គ្លេស បានរកឃើញថា រវាង ចំនួនមិត្តនៅលើ Facebook និង
ទំហំនៃខួរក្បាល មានទំនាក់ទំនងជាមួយគ្នា។
លោកសាស្ដ្រាចារ្យ Geraint Rees សមាជិកនៃសមាគមពិសោធជាន់ខ្ពស់ Wellcome Trust ដែលមានទីស្នាក់ការនៅក្នុងមហាវិទ្យាល័យ College London (University College London
� UCL) បានមានប្រសាសន៍ថា ៖ � គេហទំព័រសង្គមកំពុងជះឥទ្ធិពលខ្លាំងដល់ជីវិតរបស់
មនុស្សប៉ុន្ដែយើងបានយល់តិចតួចបំផុតអំពីឥទ្ធិពលនេះទៅលើប្រព័ន្ធខួរក្បាល� ។
ក្នុងការពិសោធមួយ Rees និងក្រុមសមាជិករបស់គាត់នៅក្នុងមន្ទីរវិទ្យាសាស្ដ្រផ្នែកសរសៃ
ប្រសាទរបស់ UCL និង មជ្ឈមណ្ឌលសរសៃប្រសាទ Wellcome Trust បានធ្វើការពិសោធ
ទៅលើខួរក្បាលរបស់និសិត្សចំនួន ១២៥ នាក់ដែលបានប្រើប្រាស់ Facebook។
ពួកគេបានប្រៀបធៀបរវាងខួរក្បាលរបស់និសិត្សដែលមានមិត្តច្រើននៅលើ Facebook និង
នៅក្នុងជីវិតប្រចាំថ្ងៃ។
លទ្ធផលនៃការពិសោធបានបង្ហាញថា វាមានទំនាក់ទំនងយ៉ាងជិតឌិតរវាងចំនួនមិត្តច្រើន
នៅលើ Facebook និងទំហំនៃជាតិពណ៌ប្រផេះនៅលើខួរក្បាល ក្នុងនោះមានកន្លែងបញ្ជា
ការចងចាំ និងប្រតិកម្មផ្នែកមនោសញ្ចេតនា។
ទំហំនៃពណ៌ប្រផេះនៅលើខួរក្បាលមនុស្សដែលមានមិត្តភ័ក្ដច្រើន(លើ គេហទំព័រសង្គម
និងនៅក្នុងជីវិតប្រចាំថ្ងៃ) មានទំហំធំជាងមនុស្សដែលមានចំនួនមិត្តភ័ក្ដតិច។
លោកបណ្ឌិត Ryota Kanai ប្រធានក្រុមនៃអ្នកពិសោធនេះបាននិយាយថា ៖ �យើងបានរក
ឃើញតំបន់មួយចំនួននៅលើខួរក្បាលដែលហាក់ដូចជាមានការទាក់ទឹនជាមួយនឹងចំនួន
មិត្តភ័ក្ដដែលនិសិត្សទាំងនោះមាន�។
លោក Ryota Kanai បន្ដថា ៖ �សំនួរមួយដ៏គួរចាប់អារម្មណ៍នោះគឺថា តើ រចនាសម្ព័ន្ធនោះ
អាចប្ដូរផ្លាសទៅតាមពេលវេលាឬទេ? ប្រសិនរកបានចម្លើយ និងរកឃើញមូលហេតុរបស់
វា យើងនឹងដោះស្រាយបាននូវបញ្ហាដែលថា តើអ៊ីធឺរណិត កំពុងផ្លាស់ប្ដូរខួរក្បាលរបស់
មនុស្ស ឬទេ �៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Foxnews