ព័ត៌មានអន្តរជាតិ ៖ យោងតាមការ ដកស្រង់អត្ថបទ ផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស China- daily ដែលទើបតែបាន ចេញផ្សាយ កាលពីប៉ុន្មាន ម៉ោងមុននេះ បន្តិចអោយដឹងថា យ៉ាងហោច ណាស់ មនុស្ស ៣ នាក់ បានស្លាប់បាត់បង់ ជីវិត ក្រោយពី មានករណីផ្ទុះឧស្ម័ន នៅការដ្ឋាន អណ្តូងរ៉ែ ធ្យូងថ្ម មួយកន្លែង មានទីតាំង ស្ថិតនៅ ក្នុងប្រទេស ចិន ។
បន្ថែមពីលើនេះ បើតាមការ អះអាង អោយដឹង ពីអាជ្ញាធរ ក្នុងស្រុក អោយដឹងថា ករណីគ្រោះថ្នាក់ សម្លាប់មនុស្ស ខាងលើនេះ បានកើតឡើង កាលពីវេលា រំលងអាធ្រាត្រ ឈានចូលថ្ងៃ ព្រហស្បត្តិ៍នេះ ពោលគឺ នៅវេលា ម៉ោង ១ និង ២០ នាទី ទាបភ្លឺ (ម៉ោងក្នុងស្រុក ប្រទេសចិន ) នៅឯ ការដ្ឋាន អណ្តូងរ៉ែ ធ្បូងថ្ម មួយកន្លែងនេះ មានឈ្មោះថា Hexing Coal Mine មានទីតាំង ស្ថិតនៅ ភាគខាង កើត ប្រទេសចិន នោះគឺ នៅក្នុងខេត្ត Jiangxi ផ្ទាល់តែម្តង។
ដោយឡែក បើយោងតាម ប្រភពសារព័ត៌មាន ដដែល បន្តអោយដឹងថា ករណីផ្ទុះលើកនេះ មិនត្រឹម តែបានធ្វើអោយមនុស្ស ស្លាប់បាត់បង់ ជីវិតតែប៉ុណ្ណោះទេ តែក៏បាន ធ្វើអោយ មនុស្សច្រើននាក់ ផ្សេង ទៀត ទទួលរងរបួស ផងដែរ ដោយនៅក្នុងនោះ មានមនុស្ស មួយនាក់ ទទួលរងរបួស ជាទម្ងន់ ។ យ៉ាងណាមិញ ការតាមដាន ស៊ើបអង្កេត រកមូលហេតុ ពិត ដែលបានបណ្តាល អោយមានករណី ផ្ទុះ លើកនេះ ក៏កំពុងតែ ស្ថិតនៅ ក្រោមកិច្ច សហប្រតិបត្តិការ ស្រាវជ្រាវ របស់មន្រ្តី មានសមត្តកិច្ច នៅ ឡើយ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ Chinadaily