CamNews

ម៉ូដែល 

សម្លៀកបំពាក់ street style រដូវរងាឆ្នាំនេះ គេនិយមបែបណា ?

ក្រឡាការ៉ូក្រហម មួកចាក់ slouchy ឬអាវចងចង្កេះ គឺជាការនិយមថ្មីដ៏គួរឱ្យចាប់អារម្មណ៍បំផុត ក្នុងរយៈពេលចុងក្រោយនេះ ហើយវាក៏ជាជំនោរថ្មីសម្រាប់រដូវរងាឆ្នាំ ២០១៣-២០១៤!

អាវចាក់ពណ៌ក្រហម រួមនិងអាវ gilet គឺជាការណែនាំដ៏អស្ចារ្យរបស់ស្រីស្អាតនេះ ដើម្បីប្រែ​ក្លាយ​ស្ទីល casual ឱ្យទៅជាប្លែកជាងធម្មតា។ ជាមួយនឹងពណ៌ក្រហម និងខ្មៅ នារីនេះ គឺជាចំណុច​កណ្ដាលនៃការចាប់អារម្មណ៍នៅទីសាធារណៈ។ មួក beanie និងកាបូបស្ពាយក្រឡាការ៉ូ ក្រហម ក៏ជួយឱ្យសម្រស់របស់នាង កាន់តែលេចធ្លោ។


 
ជាមួយនឹងអាវយឺតខ្មៅ ខោវែង skinny ខ្មៅ ស្បែកជើង ankle boots ពណ៌ខ្មៅ អាវសិមិសក្រឡា​ការ៉ូពណ៌ក្រហម គឺជាសម្លៀកបំពាក់ដ៏សមស្រប ជួយឱ្យមានភាពទាក់ទាញ។ ជាងនេះ កាបូប satchel និងមួកមូលពណ៌ខ្មៅ ក៏ជាកត្តារួមចំណែកសម្រាប់បំពេញសម្រស់។


 
យើងតែងគិតថា មួក gaucho គឺជាស្ទីលមួយសម្រាប់តែក្រុមអភិជន ប៉ុន្ដែនារីម្នាក់នេះ បែរជា​ប្រើប្រាស់បានយ៉ាងស្រស់ស្អាត ជាមួយនឹងអាវ tank-top ខោ skinny jeans និង ankle boots។ អាវសិមិសក្រឡាក្រហម យកមកចងចង្កេះ ក៏ជួយឱ្យមានភាពប្លែកភ្នែកថែមមួយកម្រិត។


 
ប្រសិនយល់ថា អាវក្រឡាក្រហម ពាក់ជាមួយឈុតខ្មៅ មិនសមសម្រាប់អ្នក នោះអាវ​សិមិស​ក្រឡា.ស ខ្មៅ ចងចង្កេះជាមួយរ៉ូបពណ៌.ស ឬពណ៌កាកអំពៅ និងស្បែកជើងពណ៌ខ្មៅ គឺជា​ជម្រើសល្អមួយ។

 
ខៀវ និងខ្មៅ គឺជាពណ៌មួយគូដែលត្រូវបានគេចូលចិត្តនៅក្នុងរដូវរងាឆ្នាំនេះ។ ដោយសារតែ​មានរូបរាងស្រឡូន ស្រីស្អាតនេះ បានបំពេញ “សាច់” របស់ខ្លួន ដោយអាវធំ varsity jacket ដែលមានប្រវែងស្មើនឹងសំពត់ skort ។

 

ក្រៅពីនេះ បណ្ដាស្ទីលសម្លៀកបំពាក់ខាងក្រោម ក៏កំពុងត្រូវបានយុវវ័យពេញ​និយម​

ប្រើប្រាស់នៅដើមខែនេះផងដែរ ៖

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

វិធី​ជ្រើសរើស​ខោ​ខៅ​ប៊ោ​យ​រហែក ម៉ូ​ដែល ២០១៣/២០១៤

street style កំពូលៗ របស់​អ្នក​ស្នេហា​សម្លៀកបំពាក់ ក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ រដូវ​ផ្កា​រីក/រងា

អ្នក “ដើរខ្យល់” ច្រើន ? គួរតែ​ប្រើ​ខោ​ទ្រនាប់ កំចាត់​ក្លិន Shreddies

 

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ K14