CamNews

ម៉ូដែល 

វិធី​ជ្រើសរើស​ខោ​ខៅ​ប៊ោ​យ​រហែក ម៉ូ​ដែល ២០១៣/២០១៤

ម៉ូ​ដែល​គឺជា​ការវិល​ជុំ​នៃ​ការពេញនិយម ចំពោះ​ប្រភេទ និង​ស្ទីល​សម្លៀក។ ឆ្នាំ​ចាស់​កន្លងទៅ ឆ្នាំ​ថ្មី​មកដល់ គេ​តែង​ឃើញ​មាន​ម៉ូ​ដែល ឬ​ស្ទីលថ្មីៗ ដែល​ត្រូវបាន​កែលំអ បន្ទាន់​សម័យ​ដោយ​យកតាម​លំនាំ​ចាស់ ហើយ​ខោ​ខោ​ប៊ោ​យ​ដាច់ រហែក វែង ឬ​ខ្លី គឺជា​សម្លៀកបំពាក់​មួយ ក្នុងចំណោម​នោះ។

ថ្វីបើ មានការ​ពេញនិយម និង​ទាន់សម័យ​ជានិច្ច ប៉ុន្ដែ​​វិធី​ដើម្បី​​ស្លៀកពាក់​ខោ​ខៅ​ប៊ោ​យ​ដាច់ រហែក​ទាំងនេះ ឱ្យ​បាន​ត្រឹមត្រូវ ​ក៏​ជា​ប្រការ​មួយ​ដែល​គួរ​ដឹង។

១/ ខោ​ខៅ​ប៊ោ​យ skinny និង boyfriend

ប្រសិន​អ្នក​មិនដឹងថា​ត្រូវ​ជ្រើសរើស​ម៉ូ​ដែល​ណាមួយ​ដើម្បី​ស្លៀក នោះ​យើង​សូម​ណែនាំ​ថា គួរតែមាន​ខោ​ខៅ​ប៊ោ​យ skinny និង boyfriend ទាំងពីរ​ប្រភេទ ព្រោះ​វា​ជា​ម៉ូ​ដែល​មូលដ្ឋាន​ពិសេស​របស់ denim ដាច់ រហែក។ នៅពេល​ខោ​ខៅ​ប៊ោ​យ skinny ដែលមាន​រន្ធ​ដាច់ រហែកតូចៗ ជួយ​ឱ្យ​មិត្ត​នារី​បញ្ចេញ​បាន​នូវ​ភាពស្រស់​ក្មេង នោះ​ខោ​ខៅ​ប៊ោ​យ boyfriend ដែលមាន​រាង​ធំ​ទូលាយ នឹងធ្វើ​ឱ្យ​អ្នក​បាន​ស្រស់​ក្មេង ដោយឡែក​ជាងពេលណាៗទាំងអស់។

ខោ​ខៅ​ប៊ោ​យ skinny និង boyfriend សមស្រប​ជាមួយនឹង​ប្រភេទ​អាវ​ស្ទើរតែ​ទាំងអស់ ចាប់ពី​អាវ​វាល​ក្លៀក អាវ​រឹប អាវ​បង្ហាញ​ផ្ចិត crop-top រហូតដល់​អាវ​សិ​មិ​ស អាវយឺត​មាន ឬ​មិនមាន​មួក ។ល។ ប៉ុន្ដែ អ្វីដែល​អ្នក​ត្រូវ​ចងចាំ​ដើម្បី​ឱ្យបាន​សមស្រប​ទៅនឹង​ការនិយម​ថ្មី​សម្រាប់​ឆ្នាំ ២០១៣ នោះ​គឺ ខោ​ខៅ​ប៊ោ​យ​រឹប skinny jean ដោយ​ប្រវែង​សមស្រប​បំផុត​គឺ​ត្រឹម​ភ្នែកគោរ មិនគួរ​វែង​ជាង​នេះ ហើយក៏​មិនគួរ​ខ្លី​ជាង​នេះ។ ចំពោះ ខោ​ខៅ​ប៊ោ​យ​ធំ boyfriend jean វិញ វា​មិន​ដូច​ទៅនឹងឆ្នាំមុនៗ ដែល​គេ​និយម​ខោ​ប្រភេទ​ធំ​ទូលាយ ឆ្នាំនេះ ក្រុម​អ្នក​ស្នេហា​ខោ​ខៅ​ប៊ោ​យ ងាក​មក​និយម​ប្រើ​ប្រភេទ​រាង​តូច​ជាង​មុន​បន្ដិច។

២/ ខោ​ខៅ​ប៊ោ​យ​ខ្លី Denim shorts

ការ​រស់​ឡើងវិញ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ សម្រាប់​ស្ទីល vintage នៃ​បណ្ដា​ឆ្នាំ​ក្នុង​ទសវត្ស​ទី ៩០ នៃ​សហស្សវត្ស​មុន នោះ គឺ​ខោ​ខៅ​ប៊ោ​យ​ខ្លី shorts jeans ។ ខោ​ប្រភេទ​នេះ ងាយស្រួល​ស្លៀកពាក់​ជាមួយ​អាវផ្សេងៗ ជាង​ខោ​ខៅ​ប៊ោ​យ​វែង។ អ្នក​នឹងមាន​ភាពថ្លៃថ្នូ នៅពេល​ស្លៀក​ជាមួយ​អាវយឺត និង​អាវធំ trench coat ឬ​បញ្ចេញ​ភាព​ទាក់ទាញ ដោយ​ប្រើ​អាវ​សិ​មិ​ស tartan ចង​ចង្កេះ។ល។ ខោ​ខៅ​ប៊ោ​យ​ខ្លី​នេះ ក៏​ងាយស្រួល​ប្រើប្រាស់​ជាមួយ​សម្ភារៈ​ដទៃ។

 

 

អត្ថបទ​សំខាន់ៗ​គួរ​ចាប់​អារម្មណ៍ ៖

street style កំពូលៗ របស់​អ្នក​ស្នេហា​សម្លៀកបំពាក់ ក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ រដូវ​ផ្កា​រីក/រងា

តារា កូរ៉េខាងត្បូង ប្រជែង​ស្ទីល​គ្នា នៅលើ​កម្រាលព្រំ Seoul Fashion Week

នារីដែលមានរាងដូចផ្លែសារី គួរតែស្លៀកពាក់រ៉ូប បែបណា?

 

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ k14




Tags: skinny jeans​ boyfriend jeans clothes fashion