CamNews

ម៉ូដែល 

អ្នក “ដើរខ្យល់” ច្រើន ? គួរតែ​ប្រើ​ខោ​ទ្រនាប់ កំចាត់​ក្លិន Shreddies

ផលិតផល​ថ្មី​របស់ Shreddies មាន​សមត្ថភាព​ចម្រាញ់​បំបាត់​ក្លិន​អាក្រក់​ជាង​ក្លិន​ផោន បានជា​រាប់រយ​ដង ស័ក្ដិសម​ជាមួយ​អ្នក​ពូកែ​ដើរខ្យល់។

សម្រាប់​អ្នក​ដែល​តែងតែ​ធ្វើឱ្យ​មនុស្ស​នៅ​ជុំវិញខ្លួន ត្រូវ​រត់ចេញ​ឆ្ងាយ ដោយសារតែ​ការបញ្ចេញ “ខ្យល់​សំណល់” របស់ខ្លួន នោះ​ខោ​ទ្រាប់​បំបាត់​ក្លិន ដែល​ទើបនឹង​ត្រូវបាន​ឧទ្ទេសនាម ដោយ​ក្រុម​ហ៊ុន Shreddies គឺ​ពិតជា​ជម្រើស​ល្អ និង​សម​ហេតុផល។

ខោ​ទ្រនាប់ Shreddies អាច​បំបាត់​ក្លិន​អាក្រក់​នៃ “ខ្យល់​សំណល់” របស់​មនុស្ស

ប្រភពព័ត៌មាន​ឱ្យដឹងថា ខោ​ទ្រនាប់ Shreddies មាន​ផ្ទុក Zorflex ដែលជា​សារធាតុ​មួយ ត្រូវបាន​គេ​ប្រើ​ប្រាស់​នៅក្នុង​សម្លៀកបំពាក់​ជីវសាស្ដ្រ។ ក្រុមហ៊ុន Shreddies ដែលមាន​ទីស្នាក់ការ​ធំ​នៅ​​ក្នុង​ទី​ក្រុង Loughborough តំបន់ Leicestershire ប្រទេស​អង់គ្លេស អះអាងថា ខោ​ទ្រនាប់ Shreddies មាន​សមត្ថ​ភាព​កំចាត់​ក្លិន​អាក្រក់​ខ្លាំង​ដល់​ទៅ ២០០ដង ធៀប​នឹង​ខោ​ធម្មតា។ បន្ទាប់ពី​បាន​ឆ្លងកាត់​ការ​បោក​​គក់ ស​សៃ​អំបោះ carbons នឹង​សម្រួល​មុខងារ​របស់​វា​ឡើងវិញ។


នៅក្នុង​កិច្ច​សម្ភាស​មួយ ជាមួយ​ទំព័រ NY Daily News អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Shreddies ឱ្យ​ដឹង​ថា ខោ​ទ្រនាប់ Shreddies សមស្រប​ជាមួយ​មនុស្ស​គ្រប់រូប មិនថាតែ​មនុស្ស​មាន​សុខភាព​ល្អ ឬ​មនុ​ស្សមាន​ជម្ងឺ​ផ្នែក​រំលាយ​អាហារ រលាក​ពោះវៀន។ល។ ហើយ​ផលិតផល​នេះ ក៏មាន​ប្រភេទ​សម្រាប់​បុរស និង​ស្ដ្រី។

ផលិតផល​នេះ ផលិតឡើង​សម្រាប់​មនុស្ស​គ្រប់រូប ទាំង​បុរស និង​ស្ដ្រី

តាម​ការពិត ទល់ខ្យល់​គឺជា​មូលហេតុ​ដែលនាំឱ្យ​មានកា​រ​ដើរខ្យល់។ អាកា​រៈ​នេះ បាន និង​កំពុង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​មនុ​ស្សរា​ប់​លាន​នាក់ នៅលើ​ពិភពលោក។ ដោយសារ​យល់​អំពី​ផលវិបាក​នេះ ក្រុម​ហ៊ុន​បានធ្វើ​ការពិសោធ​ដើម្បី​បង្កើត​ផលិតផល​នេះ តាំងពី​ឆ្នាំ ២០០៨ ក្នុង​បំណង​រួមចំណែក​ជួយ​កែលំអ​ជីវភាព​របស់​ប្រជាជន​អង់គ្លេស និង​មនុស្ស​ទូទាំង​សកលលោក។

 

អត្ថបទ​សំខាន់​ៗ​គួរ​ឱ្យ​ចាប់​អារម្មណ៍ ៖

តារា​កូរ៉េ ស្រស់ស្អាត ក្នុង​ឈុត​អាវយឺត​ក្រាស់ សម្រាប់​រដូវ​ត្រជាក់

ទស្សនាស្ទីលប្រើប្រាស់សម្លៀកបំពាក់ របស់តារាហូលីវូដ

Selena Gomez ស្រស់ស្អាត ក្នុងឈុតម៉ូដែលរបស់ Adidas

 



ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ Metro/Nydailynews


Tags: underwear smell Loughborough England flatulence Shreddies