CamNews

មិនគួរឲ្យជឿ 

ចេញបញ្ជាបិទ ហាង ភីស្សា មួយកន្លែង ក្រោយថតជាប់ អ្នកគ្រប់គ្រង នោមដាក់ កន្លែងលាងចាន (មានវីដេអូ)

ស្ទើរតែមិនគួរអោយជឿ ៖ ក្រោយពីមានករណី ប្រទះឃើញ ខ្សែអាថ៍វីដេអូ អ្នកគ្រប់គ្រង ហាង ភីស្សា មួយកន្លែង នោមដាក់កន្លែង លាងចាន នៅក្នុងផ្ទះបាយ អាជ្ញាធរ ប្រចាំតំបន់ បានចេញបញ្ជាអោយ​ មានការបិទហាងជាបន្ទាន់ ខណៈមានការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ មហាជនទូទៅ នេះបើ យោងតាមការ ដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ប្លែក ដឹមីរ័រ ។

គួរបញ្ជាក់ផងដែរថា ហាង ភីស្សា ខាងលើ មានយីហោ Pizza Hut មានទីតាំង ស្ថិតនៅក្នុងរដ្ឋ West Virginia សហរដ្ឋអាមេរិក ។ ដោយឡែក ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា អ្នកគ្រប់គ្រង ខាងលើ បើយោងតាមសេចក្តីរាយការណ៍ អះអាងអោយដឹងថា ត្រូវបានគេ ដេញចេញពីមុខតំណែង ហើយ ។

ខណៈមានការរិះគន់ យ៉ាងចាស់ដៃ ពីសំណាក់មហាជនទូទៅហើយនោះ ក៏មានមតិមួយចំនួនផ្សេង ទៀតលើកឡើងទន្ទឹមគ្នាផងដែរថា បើទោះជាហាងមួយនេះ នាពេលអនាគត ដ៏ខ្លី ពិតជាមានការ អនុញ្ញាត អោយបើកដំណើរការឡើងវិញមែននោះ ក៏គ្មាននរណាម្នាក់ ស្ម័គ្រចិត្តទៅទទួលទានដូច ពេលមុនឡើយ ។ ខាងក្រោមជា វីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនា បន្តិចទៅ ៖

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Int news Unt news Breaking news USA US United States Carlifornia Kentucky