CamNews

ភាពយន្ត 

Battle Ship - សង្រ្គាមការពារភពផែនដី ចាប់ផ្តើមពី ដែនសមុទ្រ

កាលពីយប់ម្សិលម៉ិញនេះ រោងភាពយន្ត លេជិន​ ដែលមានទីតាំងនៅផ្សារទំនើប City Mall ជាន់
ទី៣ បានដាក់សម្ភោធភាពយន្ត Battleship បានធ្វើអោយមានការគាំទ្រយ៉ាងច្រើនពីសំណាក់
ទស្សនិកជន។

Battleship ដឹកនាំដោយលោកPeter Berg (Hancock) ជាប្រភេទរឿង បាញ់ប្រហារបែបវិទ្យាសាស្ត្រ
ដែលត្រូវ បានលាតត្រដាងនៅលើ មហាសមុទ្រ លើមេឃ​ និង នៅលើដី ដោយសារតែពិភពលោក
យើងត្រូវ ប្រយុទ្ធ ដើម្បីរួចផុតពីការវាយប្រហារ ពីកំលាំងទ័ពដ៏មហាសាលមួយ ។

 

ផ្តើមគំនិតចេញពី ហ្គេមនាវាចំបាំងរបស់ Hasbro, តារារបស់ Battleship​​ រួមមាន លោកTaylor Kitsch
ដើរតួរជា Lt. Alex Hopper​​ ជានាយទាហានជើងទឹក ប្រតិបត្តិការនៅនាវាចំបាំង USS John Paul
Jones, កញ្ញា Brooklyn Decker ដើរតួរជា Sam Shane​ ដែលជាអ្នកព្យាបាលជំងឺ លើរាងកាយ តាម
បែបធម្មជាតិ និង ជាគូដណ្តឹងរបស់ Hopper, លោក Alexander Skarsgardដើរតួរជា Stone ដែល
បងប្រុសរបស់ Hopper និងជាមេបញ្ជាការកងទ័ព នៃនាវាចំបាំង USS Sampson, កញ្ញា Rihanna ដើរ
តួរជានាយ ទាហានជើងទឹកស្រី ឈ្មោះ Raikes និងជាមិត្តរួមនាវាជាមួយ Hoppper និងជាអ្នកជំនាញ
ខាងផ្នែកអាវុធ ប្រចាំនាវាចំបាំង USS Jonh Paul Jones។​ កំពូលតារាអន្តរជាតិ​ Liam Nessonដើរតួរ
ជា ឧត្តមនាវីឯក Shane និងជាមេបញ្ជាការ របស់ Hopper និង Stone ហើយក៏ជា ឪពុករបស់ Sam​
ផងដែរ។


សង្រ្គាមការពារភពផែនដី ចាប់ផ្តើមពី ដែនសមុទ្រ។
គួរបញ្ជាក់ផងដែរថា ភាពយន្ត Battleship នឹងត្រូវដាក់បញ្ចាំងជាសាធារណៈ នៅរោងភាពយន្ត
លេជេនដែលមានទីតាំងនៅផ្សារទំនើប City Mall ជាន់ទី៣ ចាប់ពីថ្ងៃទី ២៦ ខែមេសា នេះតទៅ។

 

 


Tags: battle ship movie legend