CamNews

ទេសចរណ៍ 

កោះMartha’s Vineyard នៅMassachusetts

Martha’s Vineyard   ជាកោះដ៏តូចមួយនៅខាងត្បូងឈូងសមុទ្រ Cape Cod   នៅក្នុងរដ្ឋ
Massachusetts    នៅខាងកើតប្រទេសអាមេរិច។ កោះនេះគឺជាផ្ទះសមាជិកនៃទីក្រុងឆ្នេរ
ដ៏ចំណាស់ បីដែលល្បីបំផុតគឺ កោះVineyard Haven កោះOak BluffsនិងកោះEdgartown
។ កោះMartha’s Vineyard មានផ្ទៃក្រលាចំនួន២៣២គីឡូមែត្រការ៉េ និង បានវាយតំលៃថា
មានអ្នកមកស្នាក់នៅចំនួន១៥,០០០នាក់    ក្នុងមួយឆ្នាំ និង ច្រើន៦០,០០០នាក់ បានមក
កំសាន្តនៅរដូវក្តៅ។ អ្នកទេសចរណ៍ភាគច្រើនទៅកំសាន្តកោះ Martha’s Vineyard រីករាយ
ជាមួយជីវិតនៅលើឆ្នេរ ជិះកង់តាមឆ្នេរ និង  កោតសរសើរវិស្វករសម័យមុនបានកសាងផ្ទះ
ចាស់នៅOak Bluffs។ Gay Head Cliffs ជាកន្លែងដ៏ល្បីឈ្មោះមួយនៃកោះលោកខាងលិច។
ច្រាំងថ្មចោទធ្វើពីដីឥដ្ឋដែលមានពណ៌ឆើត។ អ្នកទេសចរណ៍ទៅកំសាន្តMartha’s Vineyard
អាចស្វែងរកកន្លែងដ៏ងាយស្រួលនៅទីនោះ។

ដោយៈ  វណ្ណៈ
ប្រភពៈ  beautifulplacestovisit


Tags: Massachusetts USA Travel