CamNews

មិនគួរឲ្យជឿ 

មិនគួរអោយជឿ ៖ កុម្មង់ទិញ ជណ្តើរ តាមប្រព័ន្ធអនឡាញ បែរជាទទួលបានមាស តម្លៃជាង ១សែនដុល្លារទៅវិញ

មិនគួរអោយជឿ ៖  បើយោងតាមការដកស្រង់អត្ថបទ ​ ដែលទើបតែបានចេញផ្សាយដោយគេ
ហទំព័រសារព័ត៌មានប្លែកបរទេស បានបញ្ជាក់អោយដឹងថា ស្រ្តីជនជាតិចិនម្នាក់ បែរជាទទួល
បានមាស ទម្ងន់ ១,៧  គីឡូក្រាម តម្លៃប្រមាណជាង ១  សែនដុល្លារទៅវិញ  ជំនួសអោយការ
ទទួលបានជណ្តើរ បន្ទាប់ពីនាងបានកុម្មង់ទិញ តាមប្រព័ន្ធអនឡាញ។

គួរបញ្ជាក់ផងដែរថា  ស្រ្តីជនជាតិចិនរូបនោះ  មានឈ្មោះថា  Ms  Yang វ័យ ៣៤ ឆ្នាំ។   ដើម
ឡើយ នាងភាពភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលទទួលបាន កញ្ចប់ពីរទៅបីកញ្ចប់ ដោយនៅ
ក្នុងនោះ មានសុទ្ធតែមាស ជាគ្រឿងអលង្ការ ខ្សែក និង ជញ្ជៀនជាដើម។

យ៉ាងណាមិញ ទន្ទឹមនឹងមានសេចក្តីទៀងត្រង់ក្នុងខ្លួន Ms Yang ក៏បានផ្តល់ជាព័ត៌មានដល់
ភ្នាក់ងារមានសមត្តកិច្ច បន្ទាប់ពីមានការយល់ច្រឡំ ពីក្រុមហ៊ុនទិញសម្ភារៈអនឡាញ Shen-
zhen factory online ៕

ដោយ ៖ ពិសី
ប្រភព ៖ singapourseen


Tags: international news strange news unbelievable news pic