រថយន្ត Kia Sorento ស៊េរីថ្មី ឆ្នាំ២០១៤ ជាប្រភេទរថយន្ត ដែលបានរចនាម៉ូដឡើងមានរាង
ខ្ពស់ទំនើប និង ស្រស់ស្អាតជាងមុន ទំាងរូបរាងខាងក្នុង និង ខាងក្រៅ។
រថយន្ត Kia Sorento ស៊េរីថ្មី ឆ្នាំ២០១៤ បានផ្លាស់ប្តូរ នូវលក្ខណៈសម្បតិ្តជាច្រើន ដូចជា៖
ភ្លើងបំភ្លឺនៅខាងមុខ និងខាងក្រោយ សងខាង កាន់តែទាក់ទាញ សំបកកង់ Sport ថ្មីងាយ
ស្រួលបើកបរ ប្រកដោយសុវត្ថិភាពខ្ពស់ មាន ៤ម៉ាស៊ីន ស៊ីសំាង ២,៤លីត្រ។
មួយវិញទៀត រថយន្ត Kia Sorento ស៊េរីថ្មី ឆ្នាំ២០១៤ ដ៏ទាក់ទាញនេះបន្ថែមនូវមុខងារនិង
បានបំពាក់ដោយប្រព័ន្ធ និង ឧបករណ៍ទំនើ់បៗ ជាច្រើននៅខាងក្នុង មានប្រព័ន្ធគ្រប់គ្រង
សុវតិភាព បិទទ្វារដោយស្វ័យប្រវត្តិ លោតសញ្ញាពេលបា្រប់ ពេលប្រេងសំាជិតអស់ និង
មានបំពាក់ប្រព័ន្ធ Bluetooth wireless ភ្ជាប់ជាមួយនឹងទូរស័ព្ទ មានតំលៃ ២៤,១០០ដុល្លារ
នៅអាមេរិក៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ edmunds