CamNews

ព័ត៌មានអន្តរជាតិ 

និស្សិតស្រីរងគ្រោះ ដោយការចាប់រំលោភ នៅឥណ្ឌា ស្លាប់នៅមន្ទីរពេទ្យ សិង្ហបុរី

ស៊ិនហួ៖ មន្រ្តីគណៈកម្មាធិការ ជាន់ខ្ពស់របស់ឥណ្ឌា ប្រចាំនៅប្រទេស សិង្ហបុរី លោក វេជ្ជបណ្ឌិត
រ៉ាកហាវ៉ាន់ បានធ្វើសន្និសីទ ដោយមិនបានព្រាងទុកមួយ នៅមន្ទីរពេទ្យ មូន អេលីស្សាប៊េដ នៅ
ក្នុងប្រទេស សិង្ហបុរី នៅថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ថា និស្សិតស្រីរងគ្រោះ ដោយ សារការចាប់រំលោភ
ជាក្រុម
កាលពីពេលថ្មីៗ នៅប្រទេស ឥណ្ឌា បានស្លាប់ហើយ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១២ថា និស្សិត
ស្រីរងគ្រោះ រូបនោះមានអាយុ ២៣ឆ្នាំ ជានិស្សិតសាលាពេទ្យ ត្រូវបាន គេចាប់ រំលោក ជាក្រុម នៅ
លើរថយន្តកុ្រង ហើយបន្ទាប់មក ក៏បានធ្វើដំណើរទៅព្យាបាល នៅប្រទេសសិង្ហបុរី ប៉ុន្តែដោយអាការៈ
ធ្ងន់ធ្ងរពេក ក្មេងស្រីរងគ្រោះរូបនោះ ក៏បានស្លាប់នៅមន្ទីរពេទ្យ វេលាម៉ោង ៤និង៤៥នាទីព្រឹក ថ្ងៃសៅរ៍
ទី២៩។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានការរឿងរ៉ាវនៃការចាប់រំលោភនេះ បានកើតឡើង ប្រជាជន ឥណ្ឌា
រាប់រយនាក់ បាននាំគ្នាតវ៉ាបន្ទាប់ ពីប៉ូលីសបរាជ័យ ក្នុងការចាត់ វិធានការ លើរឿងនេះ។ ជាងនេះទៅ
ទៀត នាយករដ្ឋមន្រ្តី ឥណ្ឌាលោក ម៉ាន់មូហាន់ ស៊ីង ក៏បានចេញយុទ្ធនាការ ក្តៅ ដើម្បីបង្ក្រាបការតវ៉ា
និងបានលើកឡើងដែរថា បញ្ហាសុវត្ថិភាព និងសន្តិសុខរបស់ស្រ្តីជា អត្ថិភាពខ្ពស់ជាងគេ របស់ប្រទេស
ផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ